Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ញៀន​ថ្នាំ វាយសម្លាប់​ប្រពន្ធ រត់គេចខ្លួន ត្រូវ​កម្លាំង​នគរបាល​ចាប់បាន​ហើយ​

spot_img

​​បន្ទាយមានជ័យ ៖ បុរស​ជា​ប្តី​ដែល​ជា​មនុស្ស​ញៀន​ថ្នាំ បាន​ប្រើ​អំពើហិង្សា​និង​វាយប្រពន្ធ​ស្លាប់ ហើយ​ត្រូវបាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ស្រាវជ្រាវ និង​បាន​នាំខ្លួន​ឃាតករ​សម្លាប់​ប្រពន្ធ​ខ្លួន​ឯង មក​ធ្វើ​ត្រា​ប់ពីសកម្មភាព​របស់​ខ្លួន នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រោយ​ចាប់បាន​រួចមក​។​

​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​ក្រុង​ប៉ោយ​ប៉ែត បាន​ថ្លែងថា ក្រោយពី​មាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង និង​បញ្ជា​ផ្ទាល់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត លើ​សំណុំ​ករណី​ឃាតកម្ម ដែល​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨​កន្លងមកនេះ នៅពេលនេះ ជនដៃដល់​ជា​ប្តី ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​។​

​លោក​អធិការ​បន្ត​ថា ជនរងគ្រោះ​ឈ្មោះ ស្រី កា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ កើតហេតុ​ខាងលើ មាន​ស្លាកស្នាម រយះ​ក្បាល​២​កន្លែង ស្នាម​ភ្នែក​ជាំ​ទាំងសងខាង និង​ស្នាម​ជាំ​ពេញ​ដងខ្លួន​។ ជនសង្ស័យ​ឈ្មោះ បឿន សំ​ប៊ុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ថ្មគោល ឃុំ​តា​ម៉ឺន ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង ដែល​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​តែងតែ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជារឿយៗ​។​

​លោក​អធិការ​បន្ថែមថា ជនសង្ស័យ​ឈ្មោះ បឿន សំ​ប៊ុស ជា​មនុស្ស​ញៀន​ថ្នាំ តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ ឲ្យ​របួស​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់​ពិតប្រាកដ​មែន​។ បន្ទាប់​ពី​វាយសម្លាប់​ប្រពន្ធ​ហើយ ជនសង្ស័យ​បាន​រត់គេចខ្លួន ទៅ​លាក់ខ្លួន​នៅ​ស្រុក​ថ្មគោល លុះ​នៅ​យប់​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​ស្រុក​ថ្មគោល បាន​ឃើញ​ជនសង្ស័យ​ខាងលើ ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​រួច​បញ្ជូន មក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។ បន្ទាប់​ពី​ការធ្វើ​ត្រាប់​ពី​សកម្មភាព​ផ្ទាល់​រួចមក ជនសង្ស័យ​បាន​សារភាព ថា​ខ្លួន​ពិតជា​បាន​សម្លាប់​ប្រពន្ធ​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×