Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អ៊ីតាលី​ម្នាក់ ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក ២៤​ឆ្នាំ ដោយ​ចម្លង​មេរោគ​អេដស៍​ដល់​ស្ត្រី​ជាច្រើន​

spot_img

បុរស​ជនជាតិ​អ៊ីតាលី​ម្នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​រយះពេល ២៤​ឆ្នាំ​ពីបទ​បាន​ចម្លង​មេរោគ​ហ៊ី​វ (HIV) ដល់​ស្ត្រី​ជាង ៣០​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន Reuters នៅ​ថ្ងៃ​សៅ​រិ៍​នេះ​។​

​ជនជាប់ចោទ ឈ្មោះ Valentino Talluto បាន​ចម្លង​មេរោគ​ហ៊ី​វ​ដល់​ស្ត្រី​ជាច្រើន ដោយសារ​គាត់​រួមភេទ​ជាមួយ​ពួកគេ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ ទោះ​ដឹងថា​ខ្លួន​មាន​ផ្ទុកមេរោគ​ហ៊ី​វ​ក៍ដោយ​។​

​បើតាម​ការបញ្ជា​ក់រប​ស់​តុលាការ​បាន​ឲ្យ​ដឹងថា បុរស​វ័យ ៣៣​ឆ្នាំ និង​ជា​គណនី​ករ​រូបនោះ បាន​លួងលោម​ស្ត្រី​ជាច្រើន​នាក់ តាមរយៈ​បណ្តាញ​សង្គម​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ មុនពេល​គាត់​ត្រូវបាន​ប៉ូលីស​ចាប់​កាលពី​ខែ​វិ​ច្ឆ​ការ ឆ្នាំ ២០១៥​កន្លងទៅ​។​

​ប៉ូលីស​ជឿជាក់ថា គាត់​បាន​រួមភេទ​ជាមួយនឹង​ស្ត្រី​យ៉ាងតិច ៥៣​នាក់​ក្នុងកំឡុងពេល​នោះ និង​បាន​ចម្លង​មេរោគ​ហ៊ី​វ ដល់​ស្ត្រី ៣២​នាក់​។​

​បើតាម​សវនាការ​ក្នុង​ទីក្រុង​រ៉ូម ជនជាប់ចោទ​តែងតែ​រក​លេស​មិន​ពាក់​ស្រោមអនាម័យ ដោយ​គាត់​បាន​ប្រាប់​ដៃគូ​ថា​គាត់​មាន​បញ្ហា​អា​ឡែក​ស៊ី​ជាមួយ​ស្រោម ឬ​ក៍​និយាយប្រាប់​ដៃគូ​ថា គាត់​ទើបតែ​ធ្វើតេស្ត​មេរោគ​រួច​។​

​ទោះយ៉ាងណា ជនជាប់ចោទ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​អ្វីដែល​បានកើត​ឡើង ប៉ុន្តែ​គាត់​និយាយថា គាត់​មិន​បានដឹង​ពី​ផល​លំបាក​នៃ​សកម្មភាព​របស់គាត់​សោះ​។​

​ព្រះរាជអាជ្ញា​បាន​ជំរុញ​ឲ្យ​តុលាការ​កាត់ទោស​បុរស​រូបនោះ​ឲ្យ​ជាប់​គុម​មួយជីវិត ដោយបាន​លើកឡើងថា គាត់​បាន​បង្ក​ការ​រាលដាល​នៃ​មេរោគ​ហ៊ី​វ ប៉ុន្តែ​តុលាការ​បាន​ច្រានចោល​ការស្នើ​នោះ​។​

​ដៃគូ​ដែល​ធ្លាប់​រួមភេទ​ជាមួយ​បុរស​នោះ​ជាច្រើន ទើបតែ​ដឹងថា​ខ្លួន​មាន​មេរោគ​ហ៊ី​វ ក្រោយពេល​ពួកគេ​បានលឺ​ពី​ការកាត់ក្តី​របស់​ជនជាប់ចោទ និង​បាន​សម្រេចចិត្ត​ធ្វើតេស្ត​ឈាម​។​

​ជម្ងឺអេដស៍ បានសម្លាប់​មនុស្ស​ប្រហែល ៣៥​លាន​នាក់​ជុំវិញ​ពិភពលោក​ចាប់តាំងពី​ជម្ងឺ​ឈាម​ត្រជាក់​នេះ​ផ្ទុះឡើង​កាលពី​ឆ្នាំ ១៩៨០​៕ ដោយ ៖ សុភ័ក្ត្រ

spot_img
×