Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Brad Pitt និង Angelina Jolie ៖ និមិត្តរូប​របស់ Hollywood បាន​លែងលះគ្នា​

spot_img

Brad Pitt និង Angelina Jolie បាន​លែងលះគ្នា​ជា​ផ្លូវការ បន្ទាប់​ពី​ចំណង​ស្នេហា​ផ្អែម​ល្ហែម និង​រៀប​អាពាហ៍ពិពាហ៍​បាន​២​ឆ្នាំ ។​

​កាសែត The Sun ថ្មីៗ​នេះ​ទើប​បញ្ជាក់​ជា​ផ្លូវការ​ថា និមិត្តរូប​នៃ​ទំនាក់ទំនង​ប្តី​ប្រពន្ធ​នៅ​ហូលីវូត ២​រូប នេះ​បាន​ឈាន​ដល់​ការព្រមព្រៀង​ចិញ្ចឹម​កូន និង​បំពេញ​រួចរាល់​នូវ​បែបបទ​លែងលះ​អូសបន្លាយ​រយៈពេល​ជិត​ពីរ​ឆ្នាំ​កន្លងមក ។​

​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ហើយ​

​ប្រភព​ស្និទ្ធស្នាល​នឹង​ប្តី​ប្រពន្ធ​២​នាក់ ឲ្យដឹងថា ៖ “​បណ្តា​ប្រការ​នៃ​ការ​លែងលះ​ត្រូវបាន​ភាគី​ទាំង​ពីរ​យល់ព្រម ។ ពួកគេ​បាន​សម្រេច​រួចរាល់​លើ​ផ្នែក​ច្បាប់ ហើយ​នឹង​ដាក់ជូន​តុលាការ​ចេញ​ដីកា​សម្រេច​ចុង​ក្រោយ​ក្នុង​អំឡុង​ប៉ុន្មាន​សប្តាហ៍​ទៀត ។ នេះ​ពិតជា​របត់​ធំ​មួយ​ចាប់តាំងពី​អាពាហ៍ពិពាហ៍​ត្រូវបាន​បញ្ចប់ ពិសេស​គឺ​ចំពោះ​ការចោទប្រកាន់​ទាំងឡាយ​របស់ Angelina ប្រឆាំងនឹង Brad Pitt ។ ពិត​ណាស់​ពួកគេ​បាន​ទុក​ពេលវេលា​ដល់​កូនៗ​និង​រវាង​ពួកគេ​ទាំងពីរ​។ អ្នក​ទាំង​ពីរ​សុទ្ធតែ​យល់​ច្បាស់​ថា សារៈសំខាន់​ចំពោះ​កូនៗ​ពួកគេ​នោះ​គឺ​ការ​ដែល​ឪពុក​ម្តាយ​របស់​ពួក​វា​មាន​ចំណង​ទាក់ទង​គោរព​គ្នា​ទៅវិញទៅមក​”​។​

​ក្រោយ​ការស្រឡាញ់គ្នា​អស់​ពេល ១០​ឆ្នាំ និង​រៀបការ​គ្នា​បាន​២​ឆ្នាំ Angelina Jolie និង Brad Pitt បាន​រស់នៅ​ដោយ​ឡែក​ពី​គ្នា​តាំងពី​ឆ្នាំ ២០១៦ បន្ទាប់​ពី Angelina ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ ។ បណ្តឹង​លែងលះ​របស់ Angelina កាលពី​ខែ​មិថុនា ឆ្នាំ ២០១៦ បាន​ចោទប្រកាន់ Brad Pitt ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​កូនប្រុស​។​

Brad Pitt និង Angelina មានកូន​រួម​ចំនួន ៦​នាក់ ៖ កូនបង្កើត ៣​នាក់ និង​កូនចិញ្ចឹម ៣​នាក់ រួមមាន ៖ Maddox អាយុ 16 ឆ្នាំ​, Pax Thiên អាយុ 14 ឆ្នាំ​, Zahara អាយុ 13 ឆ្នាំ​, Shiloh អាយុ 11 ឆ្នាំ និង​កូនភ្លោះ song sinh Vivienne – Knox អាយុ 9 ឆ្នាំ ។​

​ក្រោយ​ពី​អ្នក​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​នោះ​ការ​លែងលះ​របស់​ពួកគេ​ទាំង​ពីរ​នឹង​ប្រព្រឹត្តទៅ​យ៉ាង​លឿន​បំផុត ។​

​រឿងរ៉ាវ​ស្នេហា​របស់ Angelina និង Brad Pitt ធ្លាប់បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ការស្ងើចសរសើរ​យ៉ាងខ្លាំង ពួកគេ​បាន​ជួប ហើយ​ស្រឡាញ់​គ្នា​បន្ទាប់​ពី​សម្តែង​រួមគ្នា​ក្នុង​ខ្សែភាពយន្ត “​លោក​និង​លោកស្រី Smith” កាលពី​ឆ្នាំ ២០០៤ បន្ទាប់មក​អ្នក​ទាំង​ពីរ​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពិសេស​គឺ Angelina ដោយ​គេ​ចោទ​នាង​ថា គឺជា​ជន​ទី​៣ លូកលាន់​ធ្វើឲ្យ​បែកបាក់​សុភមង្គល​គ្រួសារ​អ្នកដទៃ ៕ ចន្ទ្រា​

 

spot_img
×