Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ Facebook ត្រៀម​ប្រឈម​នឹង​សវនាការ​សាកសួរ​ក្នុង​រដ្ឋសភា​អាមេរិក​

spot_img

​សភា​អាមេរិក បានកំណត់​ឲ្យ CEO Facebook Mark Zuckerberg ត្រូវ​ចូលរួម​សវនាការ​សាកសួរ​របស់​សភា​អាមេរិក ។​

CEO Facebook Mark Zuckerberg

​តាម CNN លោក Mark Zuckerberg នឹង​ត្រូវ​បង្ហាញ​វត្តមាន​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ថាមពល និង​ពាណិជ្ជកម្ម​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី ១១​មេសា (​ម៉ោង​នៅ​អាមេរិក​) ដើម្បី​អធិប្បាយ​អំពី “​ការប្រើប្រាស់ និង​ការពារ​ទិន្នន័យ​របស់​អតិថិជន​ក្រុមហ៊ុន​” ។​

​តំណាងរាស្ត្រ Greg Walden និង Frank Pallone Jr ដែល​ជា​ប្រធាន​និង​សមាជិក​របស់​គណៈម្មាធិការ​នេះ​ឲ្យដឹងថា សវនាការ​សាកសួរ​នេះ​គឺជា “​ឱកាស​សំខាន់ ដើម្បី​បំភ្លឺ​បណ្តា​បញ្ហាសំខាន់ៗ​ស្តីពី​កិច្ច​ការពារ​ការសម្ងាត់​នៃ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ហើយ​ជួយ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំងអស់​យល់ច្បាស់​ជាង​មុន​អំពី​អ្វីៗ​ដែល​កើតមានឡើង​អំពី​ព័ត៌មាន​អន​ឡាញ​របស់គេ​”​។​

​កាលពី​សប្តាហ៍​មុន CNN បាន​ចុះផ្សាយ​ព័ត៌មាន​ថា CEO facebook នឹង​ត្រូវ​ប្រឈម​សវនាការ​សាកសួរ​របស់​សភា​អាមេរិក ។ Facebook បាន​នឹង​កំពុង​ប្រឈមមុខ​ជាមួយ​នឹង​រឿងអាស្រូវ​ដ៏​ធំធេង​អំពី​ទិន្នន័យ​អ្នក​ប្រើ ក្រោយពេល​ដែល​មាន​ព័ត​មាន​ថា ក្រុមហ៊ុន​ទិន្នន័យ Cambridge Analytica មាន​សមត្ថភាព​អាច​ទាញ​យក​ព័ត៌មាន​របស់​អ្នកប្រើប្រាស់ facebook ៥០​លាន​នាក់ ដោយ​ពុំ​ចាំបាច់​មាន​អន្តរាគមន៍​ពី facebook ។​

​បន្ទាប់​ពី​ការស្ងៀមស្ងាត់​អស់​មួយរយៈ ក្រោយមក facebook បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ជាច្រើន ជាមួយ CNN, Vox, The New York Times, Reuters និង​ទីភ្នាក់ងារ​ព័ត៌មាន​ដទៃទៀត​ជុំវិញ​រឿង​បែបនេះ ៕ សូ​យ​ន​

spot_img
×