Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​បាត់​ទាត់​អន្តរជាតិ RUUD VAN NISTELROOY ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ដែល​ល្បីល្បាញ​លើ​ពិភពលោក​

spot_img

​​ភ្នំពេញ​ ៖ ​ក្នុង​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​ក្នុង​ថ្ងៃ​ចុង​ក្រោយ នៃ​ដំណើរ​ទស្សនកិច្ច​ទេសចរណ៍​នៅ​លើ​ទឹកដី​កម្ពុជា នា​ត្រី​ថ្ងៃទី​៤​ខែ​មេសា​ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ លោក Ruud van Nistelrooy បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន និង​សម្តែង​នូវ​ក្តីសប្បាយ រីករា​យយ៉ាងខ្លាំ​ង ដល់​អ្នកគាំទ្រ ហើយ​ប្រកាស​ថា នឹង​ទស្សនា​ប្រាសាទអង្គរវត្ត​ដែល​កំពុង​ល្បីល្បាញ​លើ​ពិភពលោក​។​

​លោក Ruud van Nistelrooy ដែល​ជា​អតីត​ខ្សែប្រយុទ្ធ​បាល់ទាត់​របស់​ក្រុម Manchester United និង​ក្រុម Real Madrid បានធ្វើការ​ដង្ហែ​ពាន UEFA Champions League ឆ្នាំ​២០១៨ និង​បាន​ជួប​អ្នកគាំទ្រ ដែល​រៀបចំ​ដោយ​ស្រា​បៀ​រ Heineken ។​

​ក្នុង​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន លោក Ruud van Nistelrooy បាន​ថ្លែងថា លោក​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​បងប្អូន​ទាំង អស់គ្នា ហើយ​នឹង​ធ្វើឲ្យ​បងប្អូន​មាន​ភាពរំភើប​រីករា​យ​ជា​ខ្លាំង​ផងដែរ នោះ​គឺ​រង្វាន់​ដ៏​ធំ​ពី​រូបលោក​ផ្ទាល់​តែម្តង ។ នៅពេល​ដែល​សួរថា តើ​លោក Ruud van Nistelrooy មាន​អារម្មណ៍​យ៉ាងណា​ដែល​មក​ដល់​ប្រទេស​កម្ពុជា​? លោក Ruud បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ” លោក​មាន​ភាពសប្បាយ​រីករាយ​ដែល​មាន​ឱកាស​ជួប​ជាមួយ​ពលរដ្ឋ​កម្ពុជា និង​ស្វែងយល់​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​ស្វែង​យល់​បន្ថែម​ពី​ប្រជាជន​កម្ពុជា ដោយ​ក្នុង​ថ្ងៃទី​៤​ខែ​មេសា​នេះ ខ្ញុំ​បាន​ធ្វើដំណើរ​ទៅ​ទស្សនា​ព្រះបរមរាជវាំង ហើយ​នៅ​ថ្ងៃស្អែក​ខ្ញុំ​នឹង​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​”​។ ខ្ញុំ​ចង់​ទៅ​លេង​ឯ​ខេត្ត​សៀមរាប​អង្គរ ព្រោះ​ខេត្ត​នេះ​សម្បូរ​ទៅ​ដោយ​ប្រា​ង​ប្រាសាទ​ជាច្រើន ដែល​សុទ្ធសឹងតែ​ជា​ប្រាសាទ ដែល​មានកេរិ៍ឈ្មោះ​ល្បី ជាពិសេស​ប្រាសាទ​អង្គរវត្ត​ដែល​មាន​ភាព​ល្បីល្បាញ​នៅ​ទូទាំង​សាកលលោក ខ្ញុំ​ចង់​ទៅ​លេង​ប្រាសាទអង្គរវត្ត​ខ្លាំងណាស់​”​។ Ruud បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​នា​រាត្រី​ចុងក្រោយ​នេះ កំពូល​កីឡាករ​បាល់ទាត់​លោក Ruud van Nistelrooy បាន​ចុះហត្ថលេខា​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅលើ​អាវ វត្ថុ​អនុស្សាវរីយ៍ និង​បាល់ទាត់ និង​មាន​ការថតរូប​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​អន្តរជាតិ និង​ថតរូប​ជាមួយ​ពានរង្វាន់ UEFA CHAMPIONS LEAGUE ជាដើម​។​

​អម​ជាមួយ​វត្តមាន របស់លោក​Ruud van Nistelrooy ស្រា​បៀរ Heineken ក៏បាន អញ្ជើញ​តារាចម្រៀង​ល្បីៗ ដែល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ច្រៀង​កំដ​អារម្មណ៍​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិ​នៅក្នុង​រាត្រី​នោះ​ផងដែរ​។​

​សូម​រំលឹក​ថា កម្មវិធី​ដំណើរ​ទេសចរណ៍ រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង ដោយ​ស្រា​បៀ​រ Heineken ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុង​ការចូលរួម ទទួល​បាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ តាមរយៈ​យុទ្ធនាការ របស់​ស្រា​បៀ​រ Heineken ដែល​មានឈ្មោះ​ថា “​ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់​”៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×