Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​ក្នុងឱកាស​ខួប​ទី ១៣​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ ធ្វើ​នៅ​បន្ទាយមានជ័យ​

spot_img

បន្ទាយមានជ័យ : ពលរដ្ឋ មន្ត្រី​រជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ​នៅ​បន្ទាយមានជ័យ​បានរៀបចំ​ប្រារព្ធ​ខួប​ទី​១៣​ឆ្នាំ​នៃ​ការឡើង​គ្រង​រាជ​និង​ថ្វាយព្រះពរ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២៨​តុលា​ឆ្នាំ​២០១៧ ។​

​លោក អ៊ុំ រាត្រី អភិបាល​ស្តីទី​ខេត្តបន្ទាយមានជ័យ​ដែល​ដឹកនាំ​ព្រះរាជ​ពី​ធី​នោះ បាន​អាន​ព្រះរាជ​ជីវ​:​ប្រវត្តិ​សង្ខេប​និង​អាន​សារ​ថ្វាយ​ប្រះ​ពរ ព្រះមហាក្សត្រ​ដោយ​ថ្លែងថា : ក្នុងឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​ប្រពៃ​ថ្លៃថ្លា​នេះ ទូលព្រះបង្គុំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជា​នុ​ញ្ញាតិ​អភិ​វ​ន្ធ​នា​សម្តែង​នូ​វកត​ញ្ញ​កតវេទី​យ៉ាង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​ស្នា​ព្រហស្ថ​ព្រម​ហា​ករុណា​ជា​អម្ចាស់​ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ក្នុង​ការជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ​ព្រះ​អង្ក​តែង​យក​អស់​ព្រះ​បញ្ញាញាណ ព្រះកាយពល​និង​ព្រះរាជ​ទ្រព្យ​ដើម្បី​រួមចំណែក​កសាង​សមិទ្ធផល​សង្គម​ជាច្រើន​។​

​លោក អ៊ុំ រាត្រី តាំង​នាម​ក្រុមប្រឹក្សា​ខេត្ត គណ​:​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ និស្សិត សិស្ស បញ្ញវ័ន្ត ព្រះសង្ឃ ប្រជាពលរដ្ឋ​ទូ​ទាំ​ា​ង​ខេត្ត​និង​ក្នុងនាម​លោក​ផ្ទាល់ សូម​ព្រះ​បរម​រាជា​នុ​ញ្ញាតិ​លើក​ហត្ថ​ប្រណម​ដល់​ទេវតា​រក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណ​ព្រះ​រតន​:​ត្រ័យ គុណ​វត្ថុ​ស​ក្ត័​ស័ក្តិ​ក្នុង​លោក ឬ​ទ្ធិ​បារមី ទេវតា​រក្សា​ស្វេត​ឆ័​ត្រ បុណ្យ​បារមី​នៃ​ដួងវិញ្ញាណ​ក្ខ​ន្អ អតីតព្រះមហាក្សត្រ មហាក្សត្រី​យា​នី​. និង​ព្រះ​បរម​រតន​កោដិ ព្រះមហាវីរក្សត្រ ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បីបាច់​ថែរក្សា​អភិបាល​ប្រាស​ព្រំ​ព្រះ​សព្វ​សាធុការ​ពរជ័យ​គ្រប់ប្រការ ថ្វាយ​ចំពោះ​ព្រះករុណា​តម្កល់​ជីវិត​លើ​ត្បូង និង​សូម​ព្រះអង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ពុទ្ធពរ​៤​ប្រការ​គឺ​អាយុ​វណ្ណ​: សុខ​: ពល​: ជា​និ​ច​ហ​ច​និរន្ត​ន៍​៕ ដោយ :​បន្ទាយ​

spot_img
×