Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នុះ​! នរណា​ខ្លះ បាន​ជ្រុលខ្លួន​ជាមួយ​នារី​ថៃ​នេះ ឆាប់​ទៅធ្វើ​តេស្ត HIV ដើម្បី​បង្ការ​រោគ​ទាន់​ក្តៅៗ​

spot_img

​ស្ត្រី​រកស៊ី​ផ្លូវភេទ​ជនជាតិ​ថៃ​ម្នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​តៃវ៉ាន់ ថ្មីៗ​នេះ និង​ធ្វើតេស្ត​មាន​ផ្ទុកមេរោគ​អេដស៍ ត្រូវបាន​គេ​ជឿថា បាន​ចម្លងជំងឺ​កំណាច​ប្រចាំ​ទសវត្សរ៍​នេះ ដល់​អតិថិជន​តៃវ៉ាន់​រាប់​សិប​នាក់​រួចទៅហើយ ។​

​ការិយាល័យ​សុខភាព​តៃវ៉ាន់ បាន​ណែនាំ​បុរសៗ​ដែល​បាន​រួមភេទ​ជាមួយ​ស្ត្រី​ថៃ​រូបនេះ ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះថា Patty អាយុ ២៤ ឆ្នាំ ឲ្យ​ទៅធ្វើ​តេស្ត​ពិនិត្យ​រក​មេរោគ​អេដស៍ ដើម្បី​បង្ការ​ឲ្យ​បាន​ទាន់ពេលវេលា ។​

​នាង Patty ត្រូវបានគេរាយការណ៍ថា បាន​ចូលមក​តៃវ៉ាន់​តាមរយៈ​ទិដ្ឋាការ​ទេសចរណ៍ កាលពី​ថ្ងៃទី​១១ មីនា ។ ចាប់ពី​ថ្ងៃទី​១៣ មីនា រហូតដល់​ថ្ងៃទី​២២ មីនា នាង​បានធ្វើការ​ជា​ស្រីពេស្យា នៅក្នុង​ស្រុក Taitung ដោយបាន​ទាក់ទាញ​អតិថិជន​ជាច្រើន តាមរយៈ​កម្មវិធី LINE, នេះ​បើតាម​សេចក្តីរាយការណ៍​របស់ Taiwan News ។​

​គេ​ពុំ​ដឹង​ច្បាស់​នោះទេ ក្នុងករណី Patty ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ នៅ​ថ្ងៃ​ចន្ទ អាជ្ញាធរ​តៃវ៉ាន់​បាន​និយាយថា នាង​ត្រូវបាន​ធ្វើតេស្ត​មាន​ផ្ទុកមេរោគ​អេដស៍ ដែល​បន្ទាប់​នាង​ត្រូវបាន​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ ។​

​គេហទំព័រ​ព័ត៌មាន Apple Daily ដែលមាន​មូលដ្ឋាន​នៅ​ហុងកុង បាន​រាយការណ៍​ថា គេ​បាន​ជឿថា ក្រុម​រកស៊ី​ផ្លូវភេទ ២ ទៅ ៣ កន្លែង នៅក្នុង​ស្រុង Taitung ដែល​កំពុង​ប្រតិបត្តិការ​ទៅ​ប្រាក់ចំណេញ ពី​គោលនយោបាយ​ទិដ្ឋាការ​ទេសចរណ៍​របស់​តៃវ៉ាន់ ។​

​កោះ​តៃវ៉ាន់​មានការ​លើកលែង​ទិដ្ឋាការ សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ថៃ ដែល​មានបំណង​ធ្វើដំណើរ​ក្នុងប្រទេស​នេះ សម្រាប់​រយៈពេល​តិចជាង ៣០ ថ្ងៃ ចាប់ពី​ខែសីហា ឆ្នាំ ២០១៦ ។​

​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ស្ត្រី​ថៃ​២​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​តៃប៉ិ ចំពោះ​សកម្មភាព​ផ្តល់ «​សេវាកម្ម​អាហារ​ប៊ូ​ហ្វេ​សិច​រយៈពេល ៩០ នាទី​» ដែលជា​កញ្ចប់​ផ្សព្វផ្សាយ​ក្នុងតម្លៃ ២,៨០០ ដុល្លារ​តៃវ៉ាន់ (២,៩៩២​បាត​) ។ ពួកគេ​បាន​យក​អត្ថប្រយោជន៍​នៃ​ការលើកលែង​ទិដ្ឋាការ​នេះ ក្នុង​ក្តី​ង្ឃឹ​ម​ថា​នឹង​បាន​ស្នាក់នៅ​តៃវ៉ាន់ ដើម្បី​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ក្នុងកំឡុងពេល​ចូលឆ្នាំ​ចិន ៕ ចន្ទី​

spot_img
×