Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ខំ​សម្រុក​បើក​ម៉ូតូ​ទៅ​ផ្ទះ តែ​បុក​បង្គោល​ត្រង់​ផ្លូវ​កោង​ស្លាប់ មុន​ដល់​ផ្ទះ​

spot_img

​បន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង ហើយ​ខំ​ជម្នះ​បើកបរ​ម៉ូតូ​ថា​ទៅ​អោយ​ដល់​ផ្ទះ តែ​បាន​បុក​បង្គោល​ត្រង់​ផ្លូវ​កោង​។ គ្រោះថ្នាក់​កើតឡើង​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ ១៥៩C ចំណុច​ផ្លូវបត់​កោង​មុខ​វត្ត​ស៊ិន​សួ​ន្នា​រាម​ចំណោម ស្ថិតក្នុង​ភូមិ រង្វាន​កើត ឃុំ ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

លោក​វរសេនីយ៍ ងួន ភារម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី​បានឲ្យដឹងថា ៖ ជនរងគ្រោះ​មានឈ្មោះ​ដួង រិទ្ធ ភេទ ប្រុស អាយុ ៥៤ ឆ្នាំ នៅ​ភូមិ តា​ម៉ៅ ឃុំ​សឿ ស្រុក មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

នៅ​មុនពេល​កើតហេតុ​នោះ​ជង​រងគ្រោះ​បាន​ផឹកស្រា​បៀរ​ជាមួយ​មិត្តភក្តិ ហើយ​ថា​ខំ​ជម្នះ​ចិត្ត​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ព៌ណ​ខ្មៅ សេរី ២០១៣ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១H-៥៩៣១ ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​បាន​សម្រាក​។ ប៉ុន្តែ ដោយ​ល្បឿន​លឿន ក៏​បត់​មិនទាន់​ត្រង់​ផ្លូវ​កោង ក៏​បុក​បង្គោល​រនាំង​ផ្លូវ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​៕ ​​ដោយ ៖ បន្ទាយ​

spot_img
×