Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឃួង ស្រេង ៖ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ កុំ​ថ្ងូរ ត្រូវ​រិះរក​គន្លឹះ ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា កិច្ចការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ច្រើន និង​មមាញឹក​ណាស់ ដែល​ធ្វើឲ្យ​មន្ត្រី​របស់​យើង​មួយចំនួនថ្ងូ​រថា ការងារ​ច្រើន តែ​កុំ​ថ្ងូរ ត្រូវ​រិះរក​គន្លឹះ ដើម្បី​ធ្វើឲ្យបាន​សម្រេច និង​ជោគជ័យ ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ឃួង ស្រេង បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ផ្តល់​អំណោយ​ជូន​ដល់​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​នេះ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្សតិ៍ ទី​៥ មេសា ២០១៨ ។​

​លោក​បញ្ជាក់ថា បញ្ហា​រឿង​គ្រូ​យកលុយ​សិស្ស ទោះបីជា​យ៉ាងណាក្តី​ឃើញថា បាន​សាបរលាប​ហើយ​ដែរ ដែល​នេះ​ដោយសារតែ ការខិតខំ​របស់​យើងទាំងអស់គ្នា​។ ការ​ខំប្រឹង​របស់​យើង មិនមែន​មានន័យថា ឥតប្រយោជន៍​នោះ​ទេ គឺ​យើង​ទទួលបាន​ការ​កោត​សរសើ​រ​ពី​ប្រជាជន ធ្វើឲ្យ​យើង​កាន់តែ​មាន​កម្លាំងចិត្ត ក្នុងការ​ធ្វើឲ្យ​ភ្នំពេញ​កាន់តែ​ល្អ និង​កាន់តែ​មាន​ការអភិវឌ្ឍ​។​

​លោក​ឃួង ស្រេង ក៏​បាន​ធ្វើ​ការណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់​ថា “​ពេល​ប្រជាពលរដ្ឋ​តេ​ទូរស័ព្ទ​មក ត្រូវ​ប្រើប្រាស់​សម្តី​ឲ្យបាន​ល្អ ទៅកាន់​ពួកគាត់​វិញ បើទោះបី ការ​ពឹងពាក់​នោះ មិន​ចំ​គោលដៅ ឬ​ខុស​នីតិវិធី​ក៏ដោយចុះ ។ លោក​បញ្ជាក់ថា គេ​តេ​មក​យើង មានន័យ​ថា គេ​ជឿជាក់​លើ​យើង​ហើយ ក្នុងការ​ពឹងពាក់​យើង​ឲ្យជួយ​គាត់ តែបើ យើង​ប្រើប្រាស់​សំដី​មិនល្អ គាត់​ពិតជា​អស់សង្ឃឹម ហើយ​ក៏​លែង​ជឿជាក់ លើ​យើង​ទៀត​ដែរ ។ ដូច្នេះ​យើង​ត្រូវ​តែ​ប្រើប្រាស់​សម្តី​ឲ្យបាន​ល្អ​ជាមួយ​ពួក​គាត់​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×