Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក ៤៣​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ខុស​ច្បាប់​អាមេរិក​និង​ជាប់​ពន្ធនាគារ ត្រូវ​បញ្ជូន​មក​កម្ពុជា​វិញ​

spot_img

​​​ភ្នំពេញ ​៖ ដោយ​អនុវត្តន៍​តាម​ការចុះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក បញ្ជូន និង​ទទួល យក​ពលរដ្ឋ​ខ្មែរ ពី​សហរដ្ឋអាមេរិក ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ចំនួន​៤៣​នាក់ (​ស្ដ្រី​៣​នាក់​) បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​មុន​ឆ្នាំ​១៩៩៤ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ខុសច្បាប់​អាមេរិក រហូតដល់​ជាប់ពន្ធនាគារ នៅ​អាមេរិក បាន​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅវេលា​ម៉ោង​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​លោក កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលរដ្ឋ​ដែល​បញ្ជូន​មក​កម្ពុជា​វិញ​នេះ ពួកគាត់​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក តាំងពី​មុន​ឆ្នាំ​១៩៩៤ ហើយក៏​បាន​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ រហូតដល់​ជាប់​ពន្ធនាគារ​នៅ​អាមេរិក​។ ក្រោយពេល​ជាប់ពន្ធនាគារ​រួច​នេះ​ហើយ ពួកគាត់​ត្រូវបាន​អាមេរិក សម្រេច​បញ្ជូន​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ជូន និង​ទទួលយក​ពលរដ្ឋ​ខ្មែរ​ពី​សហរដ្ឋអាមេរិក​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ ចាប់តាំងពី​ឆ្នាំ​២០០២​។ កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​បញ្ជូន​ពលរដ្ឋ​ខ្មែ​រណា ដែល​ប្រព្រឹត្ត​បទល្មើស​ឲ្យ​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយពេល​អនុវត្តន៍​ទោស​រួចរាល់​។​

​ប៉ុន្តែ​កាលពី​ចុងឆ្នាំ​២០១៧ ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​ត្រូវបាន​ខកខាន ដោយសារតែ​សហរដ្ឋអាមេរិក មិន​ព្រម​តាម​សំណើ​កម្ពុជា ដែល​ស្នើឱ្យ​កែប្រែ​លក្ខខណ្ឌ មួយចំនួន នៅក្នុង​កិច្ចព្រមព្រៀង​នេះ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត​។ សហរដ្ឋអាមេរិក បានសម្រេច​ផ្អាក​ទិដ្ឋាការ ដល់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស និង​សាច់ញាតិ​របស់​ពួកគេ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា ដោយសារ​តែ​ការសើរើ​កិច្ចព្រមព្រៀង​នេះ​។ ជាមួយគ្នា​នេះ​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​កិច្ច សហប្រតិបត្តិការ​កម្ពុ​ជា​-​អាមេរិក ក្នុង​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​នៅ​កម្ពុជា ក្នុង​សម័យ​សង្គ្រាម​ផងដែរ​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×