Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនធម្មតា​​! ខណៈ​ជនជាតិ​វៀតណាម​ផ្សាយពាណិជ្ជកម្ម​លក់​សាច់​ឆ្កែ និង​ឆ្មា លើ​អន​ឡាញ ឃើញ​ហើយ​គួរ​ឲ្យ​អាសូរ​សត្វ​ណាស់​!

spot_img

​យោ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Malaysia Animal Association (MAA) ពួកគេ​បាន​រកឃើញ​ករណី​លក់​សាច់​ឆ្កែ និង​ឆ្មា ខុសច្បាប់​របស់​ជនជាតិ​វៀតណាម នៅក្នុង Johor Bahru និង Selangor ប្រទេស​ម៉ាឡេស៊ី ។​

​ករណីនេះ​ដែល​បាន​កើតឡើង​នៅក្នុង Johor Bahru ត្រូវបាន​រកឃើញ​ដោយ​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ម្នាក់ កាលពី​ថ្ងៃទី​៣១ ខែមីនា ។ នាង​បាន​ប្រទះឃើញ​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម ប្រកាស​លក់​សាច់​ឆ្កែ​តាម​អន​ឡាញ និង​មានការ​រន្ធត់ចិត្ត​ជាខ្លាំង នៅពេល​ឃើញ​បណ្តា​រូបភាព​គួរ​ឲ្យ​អាសូរ នៃ​សត្វ​ឆ្កែ​ដ៏​កំសត់​ទាំងនោះ ។ ពួកគេ​កំពុង​លក់​សាច់​ឆ្កែ​ក្នុងតម្លៃ ៤ ដុល្លារ ក្នុង​១​គ​.​ក្រ ហើយ​បាន​ភ្ជាប់​លេខ​ទូរស័ព្ទ​នៅ​ចំណង សម្រាប់​អ្នកទិញ​ដែល​ចូលចិត្ត​សាច់​ពិសេស​នេះ ។​

​នៅ Selangor សមាគមន៍​សត្វ​ម៉ាឡេស៊ី (MAA) បាន​បិទ​ទីផ្សារងងឹត​លក់​សាច់​ឆ្មា​របស់​ជនជាតិ​វៀតណាម​មួយផងដែរ ។ ពួកគេ​បាន​អនុវត្ត​សកម្មភាព​ខុសច្បាប់​ទាំងនេះ នៅក្នុង​កន្លែង​លាក់បាំង ដោយមាន​អ្នកស្រុក​នៅ​ទីនោះ​ជា​អតិថិជន​ដ៏​សំខាន់​របស់​ពួកគេ ។ នេះ​គឺជា​មុខរបរ​ដ៏​ឃោរឃៅ​មួយ​របស់​ពួកគេ ដែល​អាច​រកប្រាក់​ចំណូល​បាន​រាប់ពាន់​រីង​ហ្គី​ត​ក្នុង​១​ខែ ។​

MAA ក៏បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់ ដើម្បី​ដាក់​សត្វ​ដូចជា​ឆ្កែ និង​ឆ្មា ស្ថិតក្រោម​ប្រភេទ​នៃ​សត្វ​ដែល​មិន​មានន័យ​សម្រាប់​ការប្រើប្រាស់ ដើម្បី​ហាមឃាត់​ការសម្លាប់​សត្វ​ទាំងនេះ​នៅក្នុង​ប្រទេស ៕ ចន្ទី​

 

spot_img
×