Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ឲ្យ​កាដូ​មានតម្លៃ​ច្រើន​មុខ​ដល់​ប្តី​ប្រពន្ធ​លោក Kim Jong-Un

spot_img

​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ពៀន បាន​កាដូ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un និង​ភរិយា Ri Sol-ju នូវ​វត្ថុ​មានតម្លៃ យ៉ាងតិច​ជា​២​លាន​ដុល្លារ ពេលដែល​ពួកគេ​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ប៉េកាំង ។​

Chosun Ilbo ឲ្យដឹងថា តាម​ការវិភាគ​ខ្សែភាពយន្ត​ឯកសារ​ដែល​ទូរទស្សន៍​កូរ៉េខាងជើង បាន​ផ្សាយ​នៅ​ថ្ងៃ​ទី ២៩ មីនា នោះ ថូផ្កា​ដែល​មេដឹកនាំ​ចិន បាន​កាដូ​ឲ្យ​លោក Kim Jong-Un មានតម្លៃ ៥០០.០០០​យាន់ រួម​ជាមួយ​ចាន ពែ​ង ធ្វើ​ពី​ព័រ​សឺឡែន​ច្រើន​មុន​ទៀត ដែល​មួយៗ​មាន​តម្លៃ​ពី ៥.០០០ ទៅ ២០.០០០​យាន់ ។​

​ចិន​កាដូ​របស់​មានតម្លៃ​ជាច្រើន​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង​

​មេដឹកនាំ​កូរ៉េខាងជើង​នៅ​បាន​ជូន​កាដូ​ស្រា​ម៉ា​វ​ដាយ ១១​ដប ក្នុងនោះ ៥​ដប ផលិត​ពី​ឆ្នាំ ១៩៨០ ហើយ ៦​ដប ផលិត​អំឡុង​ឆ្នាំ ១៩៩០ ។ ស្រា​យូរ​ឆ្នាំ​នេះ​កម្រ​មាន​ណាស់ ហើយ​ថ្លៃ​លក់​លើ​ទីផ្សារ​ប្រមាណ​ជា ១,២៥ លាន​យាន់ ។​

​ភរិយា​លោក Kim Jong-Un អ្នកស្រី Ri Sol-ju ក៏​ទទួលបាន​កាដូ​គ្រឿងសម្អាង​ធ្វើ​អំពី​ពេជ្រ​មានតម្លៃ​យ៉ាងតិច ៣០០.០០០​យាន់ ព្រមទាំង​ដង្កៀប និង​អាវ​សូត្រ​ពាក់​ពី​ក្រៅ ។​

​របស់របរ​ខ្លះៗ​ដែល​ចិន​កាដូ​ឲ្យ​លោក Kim Jong-Un​

spot_img
×