Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឮ​សម្លេង​ខ្លា​ស៊ី​ពពែ ស្ត្រី​ក្លាហាន​ឥណ្ឌា​ម្នាក់​រើស​ដំបង​វាយ​ជាមួយ​ខ្លា​

spot_img

​ស្ត្រី​វ័យក្មេង​ឥណ្ឌា​ម្នាក់ មានសំណាង​អាច​រួចផុតជីវិត បន្ទាប់ពី​នាង​បាន​ប្រយុទ្ធ​ជាមួយនឹង​សត្វ​ខ្លា​​មួយ​ក្បាល​ដែល​បាន​វាយប្រហារ​លើ​ពពែ​របស់​គាត់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​​ព្រហស្បតិ៍​នេះ​។​

​ស្ត្រី​ក្លាហាន​វ័យក្មេង​នោះ​ឈ្មោះ Rupali Meshram អាយុ ២៣​ឆ្នាំ​។ នាង​បាន​រត់​ចេញ​មក​ខាងក្រៅ​​ផ្ទះ​បន្ទាប់ពី​ឮ​ពពែ​របស់​នាង​ស្រែក ហើយ​បាន​រើស​ដំបង​មួយ​រួច​វាយ​ជាមួយ​ខ្លា​។​

​ក្រោយពេល​ខ្លា​វាយប្រហារ​នាង ម្តាយ​របស់​នាង​បាន​ព្យាយាម​ជួយ​ជីវិត​នាង ដោយ​បាន​អូស​នាង​​ចូល​ក្នុងផ្ទះ​។ ម្តាយ​របស់​ស្ត្រី​នេះ​ក៏​ត្រូវរបួស​ផងដែរ​។​ ​ទាំង​កូន ទាំង​ម្តាយ​សុទ្ធតែ​ត្រូវ​របួស​ដោយ​ការវាយប្រហារ​របស់​ខ្លា ចំណែក​ពពែ​វិញ ត្រូវ​ខ្លាខាំ​ងាប់​។​

​ក្រោយពេល​ត្រូវ​វាយប្រហារ​ដោយ​ខ្លា ស្ត្រី​វ័យក្មេង​នោះ​បាន​ថតរូប​របស់​នាង​ដោយ​មាន​ឈាម​នៅលើ​​មុខ​ពេញ​។ ការប្រយុទ្ធ​ជាមួយ​ខ្លា​នេះ​កើតឡើង​កាលពី​សប្តាហ៍​មុន ក្នុង​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា​។​

​វេជ្ជបណ្ឌិត​ដែល​បាន​ព្យាបាល​ឲ្យ​នាង បាន​សរសើរ​ចំពោះ​ភាពក្លាហាន​របស់​នាង​ក្នុងការ​តទល់​ជាមួយ​​នឹង​ខ្លា ប៉ុន្តែ​គាត់​និយាយថា ស្ត្រី​នោះ​មាន​សំណាង​ដែរ​ដែល​មិន​ត្រូវ​សត្វ​សាហាវ​នោះ​ខាំ​។​

​នាង​ត្រូវរបួស​តិចតួច​នៅលើ​ក្បាល ចង្កេះ ជើង និង​ដៃ ចំនែក​ម្តាយ​នាង​ត្រូវ​របួស​ក្បែរ​ភ្នែក​។​

​ម្តាយ​នាង​ថ្លែងប្រាប់ BBC ដូច្នេះ​ថា “​ខ្ញុំ​គិតថា​កូនស្រី​របស់​ខ្ញុំ​នឹង​ស្លាប់​ហើយ​។ ខ្ញុំ​មានរ​ម្មណ៍​ភ័យ​នៅ​​ពេល​ឃើញ​កូនស្រី​ដែល​ប្រឡាក់​ឈាម​ព្យាយាម​យក​ដំបង​វាយ​ជាមួយ​ខ្លា​”​។​

​បច្ចុប្បន្ននេះ ស្ត្រី​ក្លាហាន​នោះ​ជា​សះស្បើយ​ពី​របួស​ទាំងអស់ ក្រោយពេល​កើតហេតុ​អស់ ១០​ថ្ងៃ​៕ សុភ័ក្ត្រ​

spot_img
×