Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជៀង អំ អំពាវនាវ​ឲ្យ​ពលរដ្ឋ រួមគ្នា​ថែរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ និង​រារាំង​ជន​ឱកាសនិយម ដែល​ចង់​មក​បំផ្លិចបំផ្លាញ​

spot_img

​ស្វាយរៀង ៖ នាយ​ឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​អំពាវនាវ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា​ត្រូវ​រួមគ្នា ថែរក្សា​តម្លៃ​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សារ​ធា​រណៈ និង​ប្រឆាំង​ដាច់ខាត​ជន​ឱកាសនិយម ឬ​ក្រុម​អគតិ ដែល​មាន​បំណង​មក​បំផ្លិចបំផ្លាញ​សន្តិភាព ដែល​រកបាន​ដោយ​លំបាក​នេះ​។​

​ការអំពាវនាវ​បែបនេះ របស់​នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​ធ្វើឡើង​ក្នុង​ឱកាស លោក​អញ្ជើញ​ជា​តំណាង ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង ចូលរួម​ពិធីបុណ្យ​កាត់​ឫស​សីមា​ព្រះវិហារ នៅ​វត្ត​រស្មី​បារមី​ព្រៃ​តា​យ័ន្ត និង​សមិទ្ធផល​នានា ស្ថិតក្នុង​ភូមិ​ត្រពាំង​ថ្កូវ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង ដែល​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ជិត ៧០០​លាន​រៀល នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដែល​តែងតែ​នឹករលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​ទីណា​មាន​ទុក​លំបាក ទីនោះ​ពិត​មាន​វត្តមាន​មន្ត្រី និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ជា​និច្ច ដោយ​មិន​រុញ​រា​នោះឡើយ​។​

​នាយ​ឧត្តមសេនីយ៍ ជៀង អំ បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹនាំ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា បាន​តស៊ូ​រើ​បម្រាស់​ពី​ការកាប់សម្លាប់ ក្រោម​របប​ដ៏​ខ្មៅ​ងងឹត «​ខ្មែរក្រហម​» ដែល​បាន​កាប់សម្លាប​ជាតិ​សាសន៍​ឯង​ឡើង​រង្គាល ស្ទើរតែ​ផុត​ពូជ​នោះ​ឱ្យ​រស់រានមានជីវិត​ឡើងវិញ និង​បាន​ដឹកនាំ​ប្រទេស​ពី​គំនរ​ផេះផង់ ពី​បាតដៃ​ទទេរ ឱ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​កំណើន​សេដ្ឋកិច្ច​បាន​រីកលូតលាស់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្មើរ​មុខ ស្មើរ​មាត់​ជាមួយ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​ផង​ដែរ​។​

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា ប្រសិន​បើ​ក្រឡេក​ទៅ​មើល​វិស័យ​ព្រះពុទ្ធសាសនា នៅក្នុង​សម័យ​អតីតកាល​នោះ វត្ត​អារាម ត្រូវ​ពួក​អត់​សាសនា យក​ទៅ​ធ្វើ​ជា​គុក កន្លែង​រោង និង​ដាក់​គ្រាប់​យុទ្ធោភណ្ឌ​ទៅវិញ គ្មាន​ទេ​ព្រះសង្ឃ គ្មាន​ទេ​ពុទ្ធ​បរិស័ទ្ធ គឺ​ត្រូវបាន​ពួក​នេះ​ចាប់​ផ្សឹក​ព្រះសង្ឃ ដើម្បី​យក​ធ្វើ​ជា​កម្លាំង​ធ្វើ​ស្រែចំការ​នៅតាម​ជនបទ​ទៅវិញ​។ តែ​បច្ចុប្បន្ន​នេះ ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​មនុស្ស ឱ្យ​យល់ដឹង​ពី​អំពើ​ល្អ ស្គាល់​បាប ស្គាល់​បុណ្យ ស្គាល់​គុណ ស្គាល់​ទោស ហើយ​ទី​អារាម គឺជា​ថ្នាល​បណ្ដុះណ្តាល​ធនធានមនុស្ស ឲ្យមាន​អនាគត​ភ្លឺស្វាង និង​ក្លាយជា​ថ្នាក់ដឹកនាំ​ប្រទេស ប្រកប​ដោយ​គុណធម៌​ផងដែរ​។​

​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​បន្ថែមទៀត ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ឲ្យទទួល​បាន​ជោគជ័យ គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​ខាងមុខ​នេះ គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយក​រដ្ឋ​គ្រប់​អាណត្តិ​បន្តទៀត​៕​វ៉ៃកូ​


spot_img
×