Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​ដាក់ពង្រាយ​កង​កម្លាំង​ឆ្មាំ​ជាតិ ទៅកាន់​ព្រំដែន Mexico

spot_img

សេចក្តីប្រកាស​នេះ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​លើ​ផ្ទៃ​ប្រទេស​អាមេរិក Kirstjen Nielsen បាន​ថ្លែង​នៅ​ថ្ងៃ​ទី ៤ ខែ​មេសា (​ម៉ោង​នៅ​តំបន់​) ថ្លែង​នៅ​សេត​វិមាន អ្នកស្រី Nielsen បានឲ្យដឹងថា ៖ “​ក្រសួង​ការពារជាតិ និង​ក្រសួង​សន្តិសុខ​លើ​ផ្ទៃ​ប្រទេស បាន​ទទួល​បញ្ជា​ឲ្យ​សហប្រតិបត្តិការ​គ្នា រួម​ជាមួយនឹង​បណ្តា​អភិបាលរដ្ឋ ដើម្បី​ដាក់ពង្រាយ​កងកម្លាំង​ឆ្មាំ​ជាតិ ទៅកាន់​ភាគ​និរតី ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជួយ​គាំទ្រ​ការ​ល្បាត​ព្រំដែន​។​

​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​លើ​ផ្ទៃ​ប្រទេស​អាមេរិក Kirstjen Nielsen

​មុន​នេះ​មួយ​ថ្ងៃ​ប្រមុខ​ការទូត​មិច​ស៊ី​កូ Luis Videgaray Caso ប្រកាស​ថា​រដ្ឋាភិបាល​ប្រទេស​នេះ ស្នើសុំ​ឲ្យ​អាមេរិក​បំភ្លឺ​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី​អាមេរិក នៅ​ព្រំដែន​ប៉ែក​ខាងត្បូង​មិច​ស៊ី​កូ​។​

​តាម​ប្រមុខ​ការទូត Videgaray នោះ​មិច​ស៊ី​កូ នឹង​លើកឡើង​នូវ​ទស្សនៈ​ចំពោះ​បញ្ហា​នេះ ផ្អែក​លើ​បំណកស្រាយ​របស់​ភាគី​អាមេរិក ហើយ​ជា​និច្ច​ជា​កាល​នឹង​ការពារ​អធិបតេយ្យភាព ក៏​ដូច​ជា​ផលប្រយោជន៍​ជាតិ​។​

​លោក Videgaray សង្កត់ធ្ងន់​ថា គោលនយោបាយ​អន្តោប្រវេសន៍​របស់​មិច​ស៊ី​កូ ត្រូវបាន​អនុ​វ​វត្ត​តាម​អធិបតេយ្យភាព​និង​ច្បាប់ទម្លាប់ ពុំមែន​ផ្តើមចេញ​ពី​សម្ពាធ​ឬ​ការគំរាមកំហែង​ពី​ខាងក្រៅ​ឡើយ​៕ សូ​យ​ន​

spot_img
×