Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រី​របស់​ចារបុរស​រុស្ស៊ី ដែល​ជា​តួអង្គ​ក្នុងករណី​ដើម​ចម​នាំឲ្យ​មាន​សង្គ្រាម​ការទូត​

spot_img

Yulia កូនស្រី​របស់​អតីត​ចារបុរស​រុស្ស៊ី Sergei Skripal នៅ​ថ្ងៃ​ទី ៥ ខែ​មេសា បាន​ប្រកាស​តាម​រយៈ​ប៉ូលិស​អង់គ្លេស​នៅ​ក្រុង​ឡុង​ដ៍ ដោយ​បង្ហើប​ប្រាប់​អំពី​ស្ថានភាព​សុខភាព​បច្ចុប្បន្ន បន្ទាប់ពី​មាន​មាន​ព្រឹត្តិការណ៍​រង​ការបំពុល​ដោយ​សារធាតុបំពុល​សរសៃ​ប្រសាទ​នៅ​អង់គ្លេស​កាលពី​ខែ​មុន ។​

Yulia កូនស្រី​អតីត​ចារបុរស​រុស្ស៊ី Skripal

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​នាង​ដែល​ប៉ូលិស​អង់គ្លេស​បាន​ប្រកាស​គឺ ៖ “​ខ្ញុំ​បាន​ដឹងខ្លួន​មុន​នេះ​ជាង​មួយ​សប្តាហ៍ ហើយ​ពេលនេះ ខ្ញុំ​ពិតជា​រីករាយ​ដើម្បី​ប្រកាសថា សុខភាព​ខ្ញុំ​កំពុង​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។ ខ្ញុំ​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ការសាកសួរ​សុខទុក្ខ​ដែល​បាន​បញ្ជូន​មកដល់​ខ្ញុំ ។ ខ្ញុំ​ជឿជាក់​ថា មនុស្ស​ទាំងអស់​យល់ថា រឿងរ៉ាវ​ទាំងស្រុង​នេះ​មាន​ផ្នែក​ខ្លះ​បង្ក​ឲ្យ​បាត់​ទិសដៅ ហើយ​ខ្ញុំ​សង្ឃឹមថា អស់លោក​អ្នក​នឹង​គោរព​ជីវិត​ឯកជន​របស់​ខ្ញុំ គ្រួសារ​ខ្ញុំ​ក្នុងអំឡុងពេល​ដែល​ខ្ញុំ​ជាសះស្បើយ​”​។​

​នៅពេល​ដែល​ត្រូវបាន​គេ​សាកសួរ​អំពី​សុខភាព​របស់​ឪពុក​នាង​គឺ​ចារបុរស Sergei, Yulia ឲ្យដឹងថា ៖ “​អ្វីៗ​ធម្មតា​ទេ គាត់​កំពុង​សម្រាក​” ។​

​ព័ត៌មាន​ខាងលើ​ត្រូវ​បាន​បញ្ចេញ​ក្នុង​បរិបទ ដែល​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​លោក​ខាងលិច​បន្ត​តានតឹង​ដោយសារ​ករណី​ឪពុក​កូន​អ្នក​ទាំង​ពីរ​ត្រូវបាន​គេ​សង្ស័យថា រង​ការបំពុល​ដោយ​សារធាតុបំពុល​សរសៃប្រសាទ Novichok នា​ទីក្រុង Salisbury របស់​អង់គ្លេស​កាលពី​ថ្ងៃ ៤ ខែ​មីនា ។​

​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ចូលរួម​ក្នុង​ការស៊ើបអង្កេត ។ ចំណែក​រុស្ស៊ី​វិញ​បាន​ប្រកាសថា នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការស៊ើបអង្កេត​ករណី Skripal ប្រសិនបើ​មិន​បាន​ចូលរួម​ស៊ើបអង្កេត​ជាមួយ​នោះ​ទេ​។​

Skripal ជា​អតី​វរៈសេនីយឯកប​ម្រើ​ការ​ក្នុង​ស្ថាប័ន​ចារកម្ម​យោធា​រុស្ស៊ី (GRU) គាត់​ត្រូវ​បន​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០០៤ គាត់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នា​ឆ្នាំ ២០០៦ ក្រោម​បទ​ចោទប្រកាន់​ធ្វើ​ចារកម្ម​ឲ្យ​អង់គ្លេស​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Skripal បាន​ទទួល​លុយ​ពី​ចារកម្ម​អង់គ្លេស 100.000 USD ដើម្បី​ជា​ថ្នូរ​នឹង​ការផ្តល់​ព័ត៌មាន​អំពី​បណ្តាញចារកម្ម​របស់ GRU ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​បណ្តា​ប្រទេស​ទ្វីបអឺរ៉ុប នា​ជំនាន់​នោះ ។​

​ប៉ុន្តែ​ក្រោយមក គាត់​ត្រូវបាន​ដោះលែង​តាមរយៈ​កិច្ចព្រមព្រៀង​ដោះដូរ​ចារកម្ម​មួយ ហើយក៏​បាន​សុំ​សិទ្ធិ​ភៀសខ្លួន​នយោបាយ​នៅ​អង់គ្លេស កាលពី​ឆ្នាំ ២០១០៕ សូ​យ​ន​

spot_img
×