Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​របស់​សិង្ហ​បុរី​ចុះចត​បន្ទាន់ ព្រោះ​រង​ការ​គំរាម​បន្ទុះ​គ្រាប់បែក​

spot_img

ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃថោក Scoot Air របស់​សិង្ហ​បុរី នៅ​ល្ងាច​ថ្ងៃទី ៥ ខែ​មេសា ម្សិលមិញ​នេះ ប៉ូលិស​សិង្ហ​បុរី​ឲ្យដឹងថា ជើងហោះហើរ​មួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃថោក Scoot Air ត្រូវបាន​យន្តហោះ​ប្រយុទ្ធ​អមដំណើរ​វិលត្រឡប់​មក​ប្រទេស​វិញ ក្រោយពេល​អ្នកដំណើរ​ម្នាក់​បាន​គំរាមថា មាន​គ្រាប់បែក បច្ចុប្បន្ន​គេ​ពុំ​ទាន់​ដឹង​មុខសញ្ញា​ដែល​គំរាម​បន្ទុះ​គ្រាប់បែក ក៏ដូចជា​គោលបំណង​របស់​ជន​នេះ​។​

​ក្នុង​សេចក្តីប្រកាស​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​តំណាង​ក្រុមហ៊ុន Scoot Air ឲ្យដឹងថា ជើងហោះហើរ​ដែល​មាន​លេខ​សម្គាល់ TR634 មាន​គំរោង​នឹង​ចុះ​សំចត​នៅ​ទីក្រុង Hat Yat (​ភាគ​ខាងត្បូង​ប្រទេស​ថៃ​) ប៉ុន្តែ​បាន​បក​ត្រឡប់​មក​ចុះចត​នៅ​ព្រលានយន្តហោះ Changi វេលា​ម៉ោង ៣​និង​២៣​នាទី (​ម៉ោង​នៅ​តំបន់​) ។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សិង្ហ​បុរី​ឲ្យដឹងថា ជើងហោះហើរ​នេះ​បាន​ចេញ​ដំណើរ​កាលពី​2​ម៉ោង​មុន ក្រោយមក​ក៏​ត្រូវបាន​យន្តហោះ​យោធា​អមដំណើរ​ត្រឡប់មកវិញ​។ ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យដឹងថា ការធ្វើ​បែបនេះ​វា​ជា​បែប​បទ​ធម្មតា​ក្នុងករណី​ដែល​យន្តហោះ​ស៊ីវិល​រង​ការ​គំរាម​បន្ទុះ​គ្រាប់បែកដូ​ចពោល​ខាង​លើ​។ ក្រុមហ៊ុន​អាកាសចរណ៍​ស្កុត​ឲ្យដឹងទៀតថា ពួកគេ​កំពុង​សហការ​ជាមួយ​ស្ថាប័ន​មាន​សត្ថកិច្ច​ដើម្បី​ធានា​បណ្តា​បែបបទ​សុវត្ថិភាព​ដល់​អ្នកដំណើ​រ​។ ចំពោះមុខ​អ្នកដំណើរ​កំពុង​ត្រូវបាន​ប៉ូលិស​សាកសួរ​ព័ត៌មាន ៕ សូ​យ​ន​

spot_img
×