Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រកិនស្រ្តីម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាម នៅខណ្ឌពោធិ៍សែនជ័យ

spot_img

ភ្នំពេញ ៖ ស្រ្តីម្នាក់ជិះម៉ូតូ១គ្រឿង ឌុបក្មួយស្រីពីក្រោយ បើកឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យផ្លាតដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះ ត្រូវរថយន្តកុងតឺន័រមួយគ្រឿងមកពីក្រោយទៅដល់កិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដងកើតហេតុតែម្ដងលើកំណាត់ផ្លូវបេតុងអូរដឹមកប់ស្រូវ ។

អ្នកភូមិឱ្យដឹងថា៖ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើង កាលពីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ រងគ្រោះឈ្មោះ សឿន សុជាតិ ហៅ ញ៉ាញ់ អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិទួលសុភី ឃុំវាលស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ អ្នកភូមិដែលឃើញហេតការណ៍ខាងលើបានឱ្យដឹងថា៖នៅមុនពេលកើតហេតុ ស្ដ្រីរងគ្រោះ បានជិះម៉ូត១គ្រឿង ម៉ាកហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FU-1971ដោយដឹកក្មួយស្រីម្នាក់ ពីក្រោយធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏បើកម៉ូតូឡើងចិញ្ចើមផ្លូវបណ្ដាល ឲ្យផ្លាតដួល ហើយស្របពេលនោះ មានរថយន្តដេកកុងតឺន័រ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2417 ទៅដល់កិនបែកក្បាលស្លាប់តែម្ដងហើយអ្នកបើកបររត់គេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ដែរថា៖ ក្រោយពេលកើតហេតុ នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែង និងនាំយករថយន្តចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×