Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​ការពារ​ព្រំដែន​គ្រប់កន្លែង​នៅ​ខេត្ត​បន្ទាយមានជ័យ ទទួល​អំណោយ​ពី​សម្ព័ន្ធភាព​ស៊ីវិល​

spot_img

​បន្ទាយមានជ័យ ៖ សម្ព័ន្ធភាព​ស៊ីវិល​នានា​ក្នុង​ខេត្ត ស្រុក​-​ក្រុង បាន​ចុះ​សួរសុខទុក្ខ ផ្តល់​អំណោយ​ដល់​កងកម្លាំង​ការពារ​ព្រំដែន​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ក្នុងពេល​ព្រមៗ​គ្នា​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨ ។​

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​ប្រតិភូ​សម្ព័ន្ធភាព​ស៊ីវិល​រួម រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក​ស្វាយចេក មន្ទីរអប់រំ មន្ទីរ​រ៉ែ មន្ទីរ​មុខងារសាធារណ​: អាជីវករ​នានា បាន​ចុះ​សួរសុខទុក្ខ​និង​ផ្តល​អំណោយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ឆ្នាំច​ដល់​កងទ័ព​អនុ​សេនា​ធំ​លេខ​៣ ផ្នែក​សឹក​រង​ស្រុក​ស្វាយចេក​។​

មេបញ្ជាកា​រង​កង​នេះ​បាន​និយាយថា​៖ កម្លាំង​ខ្លួន​ឈរជើង​នៅក្នុង​ភូមិសាស្ត្រ​ផង​និង​សហការ​នៅ​បណ្តោយ​ព្រំដែន​ផង​។​

លោក​លី សារី បាន​រំលឹក​និង​ថ្លែង​កោតសរសើរ​នូវ​ស្នាដៃ ពលិកម្ម​ប្រកបដោយ​ប្តូរផ្តាច់​របស់​កងកម្លាំង​ទាំង​ចូលរួម​ការពារ ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​ភូមិ​ឃុំ ក៏ដូចជា​ស្ថេរភាព​នយោបាយ សង្គម​និង​បូរណភាព​ទឹកដី​ព្រំដែន​។​

ជា​ការឆ្លើយតប​នូវ​កម្លាំង​មហា​សាមគ្គី​ជាតិ​ក្នុង​ចលនា​សមរភូមិ​ក្រោយ ជួយ​សមរភូមិ​មុខ សម្ព័ន្ធភាព​ស៊ីវិល​ខាងលើ​បាន​ផ្តាំ​សួរសុខទុក្ខ​និង​ជូនពរ​ផងដែរ ទៅ​ក្រុមគ្រួសារ​កងទ័ព កង​នគរបាល​ដែល​ឈរជើង ក្នុង​ភូមិសាស្ត្រ​និង​ឈរជើង​នៅ​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ដោយ​សូមរ​ពង្រឹង​ថែទាំ​សុខភាព ការ​ចិញ្ចឹមសត្វ​ឲ្យបាន​ល្អ​បន្តទៀត​។​

សម្ព័ន្ធភាព​បាន​ផ្តល់​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​និង​សម្ភារ​:​ប្រើប្រាស់ ព្រមទាំង​ថវិកា​ដល់​កងកម្លាំង​ទាំងឡាយ​ទាំង​ជា​លក្ខណ​:​អង្គភាព ទាំង​លក្ខ​:​បុគ្គល​ផ្ទាល់ខ្លួន​។​

ចំណែក​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និង​ប្រតិភូ​ជា​មន្ត្រី សប្បុរស​ជន​ស៊ីវិល បាន​ចុះ​ទៅ​សួរសុខទុក្ខ​កងទ័ព​កងឯកភាព​ក​ង​វរ​សេនា​តូច​លេខ​១ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ​ឈរជើង​នៅ​ព្រំដែន​ជួរ​ភ្នំ​ដងរែក ។​

រីឯ​អភិបាលរង​ដទៃ​ទៀត​បាន​ដឹកនាំ​ប្រតិភូ​ទៅសួរសុខទុក្ខ​កងទ័ព កង​នគរបាល​នៅ​គោលដៅ​នៃ​ស្រុក​-​ក្រុង នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ដូចជា​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ​៕ ​ដោយ ៖ បន្ទាយ​

spot_img
×