Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តើមចេញ​ពី​រឿង​បាត់​លុយ​៣.០០០​រៀល ក្លាយជា​រឿងក្តី​ឃាតកម្ម កូនស្រី​បង្កើត កាប់សម្លាប់​ឪពុក​បង្កើត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​

spot_img

​កណ្តាល ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បានឲ្យដឹងថា មាន​ករណី​ឃាតកម្ម វេលា​ម៉ោង​៤និង៣០​នាទី​ថ្ងៃ​ទី​៥ ​ខែ​មេសា​ ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា​ស​កណ្តាល​ ឃុំ​ល្វា​ស ​ស្រុក​ល្វាឯម កូនស្រី​បង្កើត កាប់សម្លាប់​ឪពុក​បង្កើត​ដោយ​មូលេហេតុ​កូនស្រី​ជា​ឃាតក​របាត់​លុយ​៣.០០០​រៀល​។​

​នគរបាល​ស្រុក​ល្វាឯម បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ​ឯម រឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​ជនសង្ស័យ ។ ជន​សង្ស័យ ឈ្មោះ​ឃុត ចាន់នី អាយុ​៣១​ឆ្នាំ ភេទ​ស្រី ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​។ ដើម​ហេតុ​នៃ​ការសម្រេចចិត្ត ទាញ​កាំបិត​ផ្គាក់​មក​កាប់​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​នេះ ក៏​ដោយសារ​ក្រោយពី​នាង មក​ពី​លក់​ឆៃថាវ​វិញ ពេល​ដល់​ផ្ទះ ក៏​រាប់​លុយ ឃើញ​បាត់ ៣.០០០​រៀល ដោយ​ខ្លួន​គិត​សង្ស័យថា មាន​តែ​ឪពុក​ទេ ជា​អ្នក​យក​លុយ​នោះ​។ ពេល​ឪពុក​មកពី​កន្លែង​កាត់សក់​វិញ នាង​ចាន់នី ក៏​ស្ទុះ​ទៅ​យក​កាំបិតផ្គាក់ មក​កាប់​ឪពុក​ស្លាប់​ភ្លាម​នៅ​ក្រោមផ្ទះ​តែ​ម្តង​។​

ក្រោយពេល​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ល្វា​ស ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ក្បែរ​ខាង កម្លាំង​នគរបាល ក៏​ចុះ​ដល់​កន្លែង​កើយ​ហេតុ និង​ស្វែងរក​ចាប់​បាន​ជនសង្ស័យ រួច​បញ្ជូន​មក​ប៉ុស្តិ៍ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×