Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទប់ទឹក​ភ្នែក​ពុំបាន​! ម៉ាក់​… ឈុត​ដែល​ម៉ាក់​ចង់ឃើញ កូន​ទទួលបាន​ហើយ តែ​ទោះ​ម៉ាក់​ពុំ​បានមក​អបអរ​កូន ក៏​កូន​ទៅរក​ម៉ាក់​ដែរ​!!

spot_img

​និស្សិត​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មិត្តភក្តិ​របស់​នាង ក៏ដូចជា​ហ្វេ​នៗ​ជាច្រើន​ទៀត រំជួលចិត្ត​ទប់ទឹក​ភ្នែក​ពុំបាន បន្ទាប់ពី​បានឃើញ​រូបថត​២​សន្លឹក និង​អាន​សារ​បញ្ជាក់​ពី​ភាព​សោកស្តាយ​របស់​នាង ចំពោះ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​ដែល​បាន​លាចាក​លោក​ទៅ ពុំបាន​ឃើញ​ថ្ងៃ​ដែល​នាង​គ្រង​សម្លៀកបំពាក់​ទទួល​សញ្ញា​ប័ត្រ ដោយ​មានតែ​វត្តមាន​លោកប៉ា​របស់​នាង​តែប៉ុណ្ណោះ ។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​ឈ្មោះថា “Mirror Mei” នាង​បាន​បង្ហោះ​រូបថត​២​សន្លឹក (​ឈរ​មុខ​ផ្នូរ​អ្នក​ម្តាយ និង​ក្រាប​សំពះ​លោកប៉ា​ក្នុង​ថ្ងៃ​ទទួល​សញ្ញាប័ត្រ​) ជាមួយនឹង​សារ​ក៏​ក្រៀមក្រំ​មួយ​រៀបរាប់ថា​៖ «ម៉ាក់​ហា​ម៉ាក់​ថ្ងៃ​នេះ​កូន​ស្រី​ពៅ​ដ៏​ក្បាល​ខូច​របស់​ម៉ាក់​បានទទួល​សញ្ញាប័ត្រ​ហើយ…​??​ ម៉ាក់​ធ្លាប់​ប្រាប់​​កូនថាម៉ាក់​ចង់​ឃើញ​ស្លៀក​សំលៀកបំពាក់​មួយ​ហ្នឹង​ ហើយ​ប្រាប់​ទៀត​ថាកូន​ជា​ស្រី​ត្រូវ​ខំ​ប្រឹង​រៀន​អោយ​បាន​ខ្ពស់​ ត្រូវ​រក​អនាគត​ល្អ​។​ ​ទោះពេល​ម៉ាក់​ធ្លាក់​ខ្លួន​ឈឺខ្លាំង​ទោះ​ម៉ាក់​ស្ថិត​នៅ​ចំនុច​គ្រោះថ្នាក់​​ក៏​ម៉ាក់​សុខចិត្ត​លះបង់​ជីវិត​ក៏​នៅ​តែ​មិន​អោយ​កូន​ឈប់​រៀន​ដែរ(ថ្នាក់​ទី១២)​​។​ហើយ​ពេលនេះ​ កូនធ្វើ​បាន​ជោគជ័យ​ហើយ​មិច​អត់​ឃើញ​ម៉ាក់​មក​ឃើញ​តែ​ប៉ា​មក​។ ហើយពេល​កូន​ឃើញ​ម៉ាក់ប៉ា​​របស់​គេ​មក​ អបអរ​សាទរ​​កូនគេ​ កូន​​នឹក​ម៉ាក់​ណាស់​ ចង់​អោប​ម៉ាក់​ណាស់​ ចង់​លុត​ជង្គង់​អរគុណ​ម៉ាក់​ណាស់​ ចង់​អោយ​ម៉ាក់​ឃើញ​ថ្ងៃ​នេះ​របស់​កូន​ណាស់​ តែ​ម៉ាក់​មក​មិន​បាន​ តែ​ទោះជា​ម៉ាក់​មិន​បាន​មក​ ក៏​កូន​ទៅ​រក​ម៉ាក់​ដែរ​ ព្រោះ​កូន​គិត​ថា​ម៉ាក់​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​កូន​ទេ​ ម៉ាក់​តែង​តែ​នៅ​ក្នុង​ចិត្ត​កូន​ កូន​សុំទោស​ណា​ម៉ាក់​ដែលវា​យូរ​យ៉ាង​នេះ​ សុំទោស​ដែល​តែង​តែ​ទាស់​ពាក្យ​សម្ដី​ជាមួយ​ម៉ាក់​ ​តែ​ថ្ងៃ​នេះ​កូន​ធំ​ហើយ​ ទើប​កូន​យល់​ពី​ទឹកចិត្ត​ជា​ម្តាយ​ហើយ…​​ តែ​ទំរាំ​កូន​យល់​ហួស​ពេល​ទៅ​ហើយ​។
អរគុណ…​ណាស់​ដែល​លះបង់​ដល់​ថ្នាក់​នេះ​????
បើ​អ្នក​នៅ​មាន​ឱកាស​ សូម​ធ្វើ​វា​អោយ​អស់​ពី​សមត្ថភាព​ ព្រោះ​ឱកាស​អត់​មាន​ច្រើន​ដង​ទេ។» ៕ ចន្ទី​

spot_img
×