Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ឃាតករ កាប់សម្លាប់ ម្តាយ កូន​២​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ​

spot_img

ឧត្ដរមានជ័យ​ ៖ ឃាតករ​ម្នាក់​ដែល​ជា​ប្តី​ចុង កាប់​សម្លាប់​ប្រពន្ធ​និង​កូន​២​នាក់​ប្តី​ដើម នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពោធិ​វង្ស សង្កាត់​បន្សាយ​រក្ស ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នៅ​ម៉ោង​១៧:០៥​នាទី ខណៈ​ដែល​ជនល្មើស​បម្រុង​គេច​ខ្លួន​ឆ្លង​ដែល​ទៅ​ប្រទេស​ថៃ​។​

​អំពើ​ឃាតកម្ម​ដ៏​សាហាវ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​ម្ចាស់​ករណី សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ ព្រមទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​តាម​ប្រមាញ់​ចាប់ខ្លួន​ឃាតករ កាប់សម្លាប់​មួយ​គ្រួសារ​បាន​ហើយ។​

​ក្រោយពេល​ចាប់​ជននេះ​បាន សមត្ថកិច្ច​បាន​រកឃើញ​ខ្សែក និង​ម៉ូតូ​របស់​ជនរងគ្រោះ ជា​របស់​ប្រពន្ធ ហើយ​មាន​រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​សម្លាប់​ប្រពន្ធ និង​កូន​មក​។ ខណៈ​ពេល​នេះ ជនល្មើស​បាន​និង​កំពុង​នាំ​ខ្លួន​ឃាតករ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ហើយ​។​

​ការចាប់ខ្លួន​ល្មើស​ឈ្មោះ​ជ្រាំង ភូ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ដែល​កើត​នៅ​ភូមិ អក​មូល ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ​ផ្សព្វផ្សាយ​អំពី​បង្គន់​អនាម័យ យោង​តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់ តំណាង​អយ្យការ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ប៉ុក តារា កាលពី​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០១៨​។ តំណាង​អយ្យការ បាន​បង្គាប់​ឲ្យ​ជនល្មើ​សចូល​បង្ហាញខ្លួន នៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ឲ្យបាន​មុន​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​លើ​ករណី​ឃាតកម្ម​គិត​ទុកជាមុន នៅ​ចំណុច​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ​២០១៨​។ តំណាង​អយ្យការ ក៏​បាន​បញ្ជា​ដល់​កងកម្លាំង​សាធារណៈ ត្រូវ​ចាប់​និង​នាំ​យក​ជនល្មើស​ខាងលើ មក​ប្រគល់ជូន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បាន​មុន​កាលបរិច្ឆេទ​កំណត់​។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ទោ បែន រ័ត្ន បាន​ប្រាប់ថា ឃាតករ​ដែល​បាន​កាប់សម្លាប់​ម្ដាយ និង​កូនប្រុស​២​នាក់ យ៉ាង​ព្រៃផ្សៃ​បំផុត​នៅលើ​ផ្ទះ ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ហើយ​។ ​​ប្រតិបត្តិការ​យ៉ាង​ក្ដៅគគុក​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ឧត្ដរមានជ័យ និង​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​
​លោក​ឧត្តមសេនីយ៍​ស្នងការ​បានបញ្ជាក់​ថា ក្រោយ​រត់គេចខ្លួន​បាន​៦​ថ្ងៃ នៅ​ថ្ងៃ​នេះ​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​នគរបាល​ខេត្ត​ឧត្តរមានជ័យ និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ តាម​ចាប់បាន​ហើយ នៅ​ក្រុង​សំរោង ព្រមទាំង​ដកហូត​ម៉ូតូ​មួយ​គ្រឿង និង​ខ្សែក​របស់​ជនរងគ្រោះ​មក​វិញ​ផង​ដែរ​។​

​សូមជម្រាបថា ហេតុការណ៍​ឃាតកម្ម​ដ៏​សាហាវ​មួយ បាន​កើតឡើង​នៅ ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ត្រី​ជា​ម្តាយ រួម​ទាំង​កូន​ប្រុស​ជំទង់​២​នាក់ ត្រូវបាន​ឃាតករ​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​បំផុត​នៅលើ​ផ្ទះ កាលពី​យប់​ថ្ងៃ​ទី​៣១​ខែ​មីនា រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១​ខែ​មេសា ហើយ​រឿង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ដោយ​ឈ្មោះ សេង នាង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​រើ​ល ឃុំ​ដូនតី ស្រុក​ពញាក្រែក ត្រូវ​ជា​បងថ្លៃ​ជនរងគ្រោះ បាន​យក​ផ្អក​មក​ឲ្យ​ជនរងគ្រោះ ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ដូង​ឃុំ​ថ្ម​ពេជ្រ ស្រុក​ខេត្ត​ត្បូងឃ្មុំ​។ ខណៈពេល​មក​ដល់​ឃើញ​ផ្ទះ​ស្ងាត់​ខុស​ពី​ធម្មតា មិនឃើញ​បើកទ្វារ​លក់ដូរ ដូច​សព្វដង ហើយ​គាត់​ដើរចូល ដល់​ក្រោមផ្ទះ​ឃើញ​មាន​ស្នាម​ឈាម​ហូរ តាម​សរសរ​ផ្ទះ ហើយ​បាន​ឡើង​ទៅលើផ្ទះ រុញ​ទ្វារ​ចូល​ទៅ​ឃើញ​ជនរងគ្រោះ ដេក​ស្លាប់​ទាំងអស់​មាន​ម្ដាយ និង​កូនប្រុស​២​នាក់​ទៀត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនរងគ្រោះ​ទី​១៖ ឈ្មោះ ឃាន សុខ​លាន ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ជា​ម្ដាយ ភូមិ​ដូង​ឃុំ ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ទី​២៖ ឈ្មោះ ធឿន វណ្ណៈ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កូន និង​ទី​៣៖ ឈ្មោះ ធឿន ធា​រី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​កូន ស្លាប់​ដោយសារ​មាន​ស្នាម​កាំបិត​កាប់​ចំ​កញ្ចឹងក​ពី​ខាងក្រោយ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×