Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលប្រយោជន៍ ពី​សមិទ្ធផល​ចំនួន​៤ មុន​បុណ្យចូលឆ្នាំ​ថ្មី​

spot_img

​ភ្នំពេញ​ ៖ នៅក្នុង​ខែ​មេសា ឆ្នាំ​២០១៨​នេះ មាន​សមិទ្ធផល​ជាច្រើន​ចំនួន​៤​ត្រូវ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​គ្នា ដើម្បី​សម្រួល​ដល់​ការរស់នៅ ជា​ពិសេស​ការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​តែម្ដង​។ ជាការ​សម្គាល់​សមិទ្ធផល​៤​យ៉ាង បាន​កើតឡើង​ផ្ទួនៗ​គ្នា​ក្នុង​ខែ​តែ​មួយ មាន​ដូចខាងក្រោម​នេះ​៖

១. រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ ទៅ​ព្រលានយន្តហោះ​

​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ នឹង​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ជា​លើកដំបូង​។ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ក្រសួង​បាន​សាកល្បង​ម្ដង​រួចមកហើយ​ដោយ​ជោគជ័យ ចូល​ទៅ​ស្ថានីយ​ដែល​ទើប​សាងសង់​ថ្មី នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។ ការបើក​ដំណើរការ​ខាងមុខនេះ នឹង​ប្រើប្រាស់​រថភ្លើង​ប្រភេទ Tramway ផលិត​នៅ​ប្រទេស​ម៉ិចស៊ីកូ​។​

២. រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ប៉ោយប៉ែ​ត​ទៅ​សិរីសោភ័ណ​

​ផ្លូវ​ដែក​ពី​ប៉ោយ​ប៉ែត​-​សិរីសោភ័ណ ត្រូវបាន​ផ្អាក​ដំណើរការ​អស់​រយៈពេល ៤៥​ឆ្នាំ​មកហើយ បាន​បើក​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​នៅ​ព្រឹក​ថ្ងៃ​០៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ស្ថានីយ​រថភ្លើង​ប៉ោយ​ប៉ែត ជាប់​ព្រំដែន​ថៃ​។ អ្វី​ដែល​ពិសេស​បំផុត​នោះ ចាប់ពី​ថ្ងៃ​ទី​៤ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នឹង​មិន​ត្រូវ​បាន​គិត​ថ្លៃ​ធ្វើដំណើរ​ពី​ប្រជាពលរដ្ឋ​ឡើយ​។ ចំពោះ​ម៉ោង​ចេញដំណើរ​រួមមាន​៖ ម៉ោង ៧​ព្រឹក ម៉ោង ១០ និង ៣០​នាទី ម៉ោង​២ និង ១៥ នាទី​រសៀល និង​ចេញពី​ក្រុង​សិរីសោភ័ណ ទៅ​ក្រុង​ប៉ោយ​ប៉ែត មាន​ម៉ោង ៨ និង ៤០​នាទី​ព្រឹក ម៉ោង ១២ និង​៤៥​នាទី និង​ម៉ោង ៤​ល្ងាច​។​

៣. ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ​

​តាម​ការប្រកាស​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ក្នុង​ពិធី​បើក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្លូវ​រថភ្លើង​ប៉ោយប៉ែត​-​សិរីសោភ័ណ នៅ​ស្ថានីយ​ប៉ោយ​ប៉ែត បានឲ្យដឹងថា ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ នឹង​ត្រូវ​បើ​កឲ្យប្រើប្រាស់​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨​។ ស្ពាន​អាកាស​ទី​៥​នេះ មាន​ប្រវែង ៩០៥​ម៉ែត្រ និង​ទទឹង ១៦,៥​ម៉ែត្រ​។​

៤. កាណូត​ដឹក​អ្នកដំណើរ​ព្រែក​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ​

​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន នាវា​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ​-​តាខ្មៅ ចម្ងាយ​សរុប ២៥​គីឡូម៉ែត្រ​។ ការធ្វើដំណើរ​តាម​នាវា​នេះ គឺ​ចំណាយ​ពេលវេលា​ប្រមាណ ៣៤​នាទី ដោយ​មាន​ចំណត​ផែ​ចំនួន ៦ រួមមាន​៖ ចំណត​ផែ​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×