Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​នៅ​ក្រុង​ប៉ោយប៉ែត សមត្ថកិច្ច​រក​មិនឃើញ​ភស្តុតាង​ថា​ប្តី​សម្លាប់​ប្រពន្ធ តែ​ថា​ស្ត្រី​នោះ​ស្លាប់ ដោយ​ជំងឺ​ប្រចាំកាយ​

spot_img

​​បន្ទាយមានជ័យ​៖ ករណី​ស្ត្រី​ម្នាក់​ដែល​ស្លាប់​ក្នុង​ផ្ទះ​ខ្ទម នៅ​ក្រុង​ប៉ោយ​ប៉ែត មិនមែន​ជា​រឿង​អំពើ​ឃាតកម្ម ប្តី​សម្លាប់​ប្រពន្ធ​នោះ​ឡើយ ព្រោះ​សមត្ថកិច្ច​រក​មិនឃើញ​ភស្តុតាង ហើយ​ករណី​នេះ​នគរបាល​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយ មានជ័យ បាន​អះអាង​ថា​ស្ត្រី​នោះ​ស្លាប់​ដោយ​ជំងឺ​ប្រចាំកាយ ផឹកស្រា​ស្រវឹង​ដេក​ស្លាប់​តែ​ម្តង​។​

​ការចុះផ្សាយ​ព័ត៌មាន​ជំ​ហ៊ាន​ដំបូង​និយាយថា ករណី​នោះ​ជា​អំពើ​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ ជា​ព័ត៌មាន​យល់ច្រឡំ ដោយ​ដកស្រង់​ប្រភព​ពី​សមត្ថកិច្ច​និយាយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មិនទាន់​មាន​ការត្រួត​ពិនិត្យ ធ្វើ​កោសល្យវិច្ច័យ​សព​ត្រឹមត្រូវ​នោះ​ទេ បែរ​ជា​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​ទៅវិញ​។​

​បុរស​ជា​ប្តី​កំពុង​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ហើយ​សមត្ថកិច្ច​កំពុង​សុំ​គោលការណ៍ ពី​លោក​ព្រះ រាជអាជ្ញា នៃ​សាលាដំបូង​ខេត្ត ដើម្បី​ដោះ​លែង​ត្រឡប់ទៅផ្ទះ​វិញ​។​

​លោក​វរសេនីយ៍ទោ សួន សុត្ថា​រ័ត្ន នាយក​ការិយាល័យ​នគរបាល​បច្ចេកទេស បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ខ្ទម​មួយកន្លែង ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​ករណី​ស្ត្រី ម្នាក់​ស្លាប់ ហើយ​គេ​ឃើញ​ប្តី​ដេក​យំ​ឱប​សព​ធុំក្លិន​ស្អុយ​រលួយ​ទៅហើយ​។ លោក​បាន​ឱ្យដឹងទៀតថា ក្រោយពី​កើតហេតុ​នោះ​ហើយ ស្រាប់តែ​លេចឮ តាម​បណ្តាញ​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​មួយចំនួន​ចុះផ្សាយ​ថា ករណី​នោះ​ជា​អំពើ​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​។​

​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម បាន​ចាត់​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ផ្នែក​បច្ចេកទេស ចុះ​ទៅ​ត្រួតពិនិត្យ និង​មាន​ការចូលរួម​ពី​គ្រូពេទ្យ ធ្វើ​កោសល្យវិច្ច័យ​សព​ជាក់ស្តែង រកឃើញថា សព​ស្ត្រី​រងគ្រោះ​គ្មាន​ស្លាកស្នាម​អ្វី​គួរឱ្យ​សង្ស័យ ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ សព​មាន​ស្នាម​ជាំខ្មៅ​រោល​ពេញ​ខ្លួន ដោយសារ​អាកាសធាតុ​ក្តៅ ឈាម​ខ្ពុល​ចេញ​តាម​មាត់សព​ស្ត្រី​រូប​នោះ អាច​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ​។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត សាកសួរ​ពី​ប្រជាពលរដ្ឋ​អ្នក​ជិតខាង​៨​នាក់ និង​ប្តី​ស្ត្រី​នោះ​ផងដែរ ឱ្យដឹងថា រវាង​ប្តី​ប្រពន្ធ​២​នាក់​ស្រលាញ់​គ្នា និង​មិន​ដែល​ឈ្លោះប្រកែក​គ្នា​ឡើយ ហើយប្តី​តែងតែ​ទិញ​ស្រា​ឱ្យ​ប្រពន្ធ​ផឹក​។​

​នាយការិយាល័យ​នគរបាល​បច្ចេកទេស​រូប​នេះ បាន​បន្តថា ប្រពន្ធ (​អ្នកស្លាប់​) មានឈ្មោះ ខាន វណ្ណា អាយុ​២៨​ឆ្នាំ ជា​មនុស្ស​ស្រវឹង ខួប ផឹកស្រា​ស្រវឹង​ជាប្រចាំ ជា​ស្ត្រី​មាន​ជំងឺ​ប្រចាំកាយ ធ្លាប់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ជា​ញឹកញាប់ គ្រូពេទ្យ​ធ្លាប់​ហាម​ឈប់​ផឹក​ផង​ដែរ ជាមួយគ្នានេះ នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​ស្រាថ្នាំ​ចំនួន​១​ដប​ទឹក​សុទ្ធ​នោះ​ផង​ទៀត​។​

​លោក​បញ្ជាក់​ឱ្យដឹង​ទៀត​ថា ប្តី (​ជនសង្ស័យ​) មានឈ្មោះ លី ហម អាយុ​៣១​ឆ្នាំ ប្រកបមុខរបរ ស៊ីឈ្នួល ហៅ​ម៉ូយ​ដាក់​រថយន្ត​តាក់ស៊ី​។ បើ​តាម​ចម្លើយ ពី​លោក​លី ហម ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ​រូបគេ និង​ប្រពន្ធ បាន​ផឹកស្រា​ស្រវឹង ដោយ​ឃើញ​ប្រពន្ធ​ស្រវឹង​ខ្លាំង រូបគេ​ក៏​បាន​ត្រកង​ប្រពន្ធ​ដាក់​ដេក​ក្នុង​ផ្ទះ ហើយ​ខ្លួន​គេ​ក៏​ដេក​ជាមួយ​ប្រពន្ធ​នោះ​ផង​ដែរ លុះ​បន្ទាប់មក​ភ្ញាក់ឡើង​ស្រាប់តែ​ឃើញ​ប្រពន្ធ​ដេក​ស្លាប់​ពី​ពេលណា​នោះ​ទេ​៕​ បន្ទាយ

 

spot_img
×