Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាសែត​ហុងកុង នាវា​ផ្ទុក​យន្តហោះ​អាមេរិក និង​ចិន មាន​វត្តមាន​ស្របគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​

spot_img

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ហុងកុង ឲ្យដឹងថា នាវា​ផ្ទុក​យន្តហោះ Roosevelt របស់​កងទ័ពជើងទឹក​អាមេរិក កំពុង​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង ខណៈពេល​ដែល​នាវា​ផ្ទុក​យន្តហោះ LIAONING របស់​ចិន​ក៏​កំពុង​មាន​វត្តមាន​នៅ​ទីនោះ ។​

​ក្រុម​នាវា​ប្រយុទ្ធ និង​នាវា​ផ្ទុក​យន្តហោះ Theodore Roosevelt របស់​កងទ័ពជើងទឹក​អាមេរិក ក្រុម​ប្រយុទ្ធ​នៃ​នាវា​ផ្ទុក​យន្តហោះ​លេខ​៩ នៃ​យោធា​ជើង​ទឹក​អាមេរិក នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ Theodore Roosevelt បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ ៣ ខែ​មេសា ហើយ​កំពុង​ឆ្ពោះទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង នេះ​បើ​តាម​កាសែត Sing Tao Daily ។​

​មុន​នោះ​កាសែត Oriental Daily News ក៏​បានឲ្យដឹងថា ក្រុម​នាវា​យន្តហោះ​ប្រយុទ្ធ Roosevelt និង​ប្រញាប់​ចាប់ផ្តើម​ការធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ទង្វើ​របស់​កងទ័ព​អាមេរិក​ប្រព្រឹត្តទៅ​ក្នុង​ស្ថានភាព​ដែល​កង​យោធា​ជើង​ទឹក​ចិន ត្រូវបាន​គិតថា កំពុង​ចាត់​ឲ្យ​នាវា​ផ្ទុក​យន្តហោះ LIAONING មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ដែរ ដើម្បី​ចូលរួម​សមយុទ្ធ​អូសបន្លាយ​ពី​ថ្ងៃ​ទី ៥ ដល់​ថ្ងៃ​ទី ១១ ខែ​មេសា ។​

​រូបភាព​ផ្កាយរណប​ថត​ដោយ Planet Labs នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា បាន​បង្ហាញ​ឲ្យឃើញ​នាវា​ផ្ទុក​យន្តហោះ LIAONING ព្រមទាំង​នាវា​ប្រយុទ្ធ​ប្រមាណ ៤០​គ្រឿង កំពុង​បង្ហាញ​វត្តមាន​នៅ​ឯ​តំបន់​ក្រៅ​ឆ្នេរសមុទ្រ​នៃ​កោះ​ហៃ​ណា​ម ដែល​ហាក់ដូចជា​សំដៅ​បង្អួត​កងកម្លាំង​មុនពេល​ធ្វើ​សមយុទ្ធ​។​

​សកម្មភាព​ខាងលើ​ក៏​ហាក់ដូចជា​វិធី​មួយ​របស់​ចិន សម្តែង​ប្រតិកម្ម​ចំពោះ​ការ​ដែល​យោធា​អាមេរិក មុន​នោះ​បាន​ចាត់​ឲ្យ​នា​វាពិឃាត USS Mustin សម្តែង​ពី​សកម្មភាព​បញ្ជាក់​អំពី​សេរីភាព​នាវាចរណ៍ (FONOP) កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា ៕ សូ​យ​ន​

spot_img
×