Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! តេជគុណ​ត្រូវ​ស្ទាវ​ចាក់​ប្រហារ​រងរបួស​យ៉ាងដំណំ បន្ទាប់​ចងកំហឹង​នឹង​គ្នា​នៅលើ​រថភ្លើង (​មាន​វីដេអូ​)

spot_img

​ព្រះសង្ឃ​ថៃ​១​អង្គ ត្រូវបាន​ចាក់ និង​រងរបួស​យ៉ាងដំណំ បន្ទាប់ពី​ព្រះអង្គ​បាន​មាន​ជម្លោះ​ជាមួយ​ក្មេងប្រុស​ជំទង់​ម្នាក់ នៅលើ​រថភ្លើង កាល​ព្រឹក​ថ្ងៃ​ពុធ ខណៈ​ព្រះអង្គ​កំពុងធ្វើដំណើរ​ពី Lop Buri ទៅកាន់​ទីក្រុង​បាងកក ។​

​ហេតុការណ៍​នៃ​អំពើហិង្សា​នេះ បានកើត​ឡើង​នៅ​ស្ថានីយ៍​រថភ្លើង នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ១១ នៃ​បណ្តោយ​ផ្លូវ Khamphaeng Phet 6 ក្នុងស្រុក Chatuchak នៃ​ទីក្រុង​បាងកក នៅវេលា​ម៉ោង ៥ ព្រឹក ។​

​ព្រះសង្ឃ​នោះ​ត្រូវបាន​​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Ratchawithi ដោយ​មន្ត្រី​ប៉ូលីស​ម្នា​ក់នៅ​ប៉ុស្តិ៍ Bang Sue បន្ទាប់​អ្នករត់ម៉ូតូឌុប​បាន​ដឹក​លោក ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ដាក់ពាក្យ​បណ្តឹង ។

​មន្ត្រី​ប៉ូលីស​លោក Uthit Pomsuwan បាន​និយាយថា គាត់​បាន​ដឹក​ព្រះសង្ឃ​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​គាត់​បានឃើញ​ឈាម​ហូរ​ស្រោច​ព្រះកាយ​របស់លោក ។​

​ព្រះសង្ឃ​រងគ្រោះ​បាន​ឲ្យ​ប៉ូលីស​ដឹងថា ព្រះអង្គ​បានធ្វើ​ដំណើរ​ពី Lop Buri ដើម្បី​បិណ្ឌបាតបច្ច័យ នៅក្នុង​ទីក្រុង​បាងកក និង​ក៏មាន​ជម្លោះ​ពាក្យសម្តី​ជាមួយ​យុវជន​ម្នាក់ ។ នៅពេល​ព្រះអង្គ​និមន្ត​ចុះ​ពី​រថភ្លើង​នៅ​ស្ថានីយ៍ ស្រាប់តែ​យុវជន​រូបនោះ ដើរ​ដេញតាម និង​ចាក់​ប្រហារ​ព្រះអង្គ​តែម្តង និង​គេចខ្លួន​ភ្លាមៗ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​វ័យក្មេង​នេះ ដើម្បី​មក​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ៕ ចន្ទី​

spot_img
×