Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​បែក​ថ្នាំ​ទើប​ចេញពី​ពន្ធនាគារ យក​កាំបិត កាប់​ទៅលើ​បុរស​ម្នាក់ រយះ​ក្បាល​

spot_img

​បាត់ដំបង​ ៖​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ បង្កឡើង​ដោយ​ជនសង្ស័យ​ដែល​ទើប​ចេញពី​ពន្ធនាគារ បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅលើ​ជន​បុរស​ម្នាក់​ទៀត​រយះ​ក្បាល​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បានបញ្ជាក់​ថា ក្រោយពី​ទទួលបាន​នូវ​បទបញ្ជារ​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដឹកនាំ​បញ្ជា​ដោយ​លោក ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌ និង​មាន​ការសម្របសម្រួល ពី​លោក នួន សាន ព្រះ​រាជ្ញា​អម​សាលាដំបូង​ខេត្តបាតដំបង បាន​ធ្វើ​ការចាប់ខ្លួន​ជនដៃដល់​ម្នាក់​។

ករណី​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​ផ្សារ​លក់​ត្រី ស្ថិតនៅ​ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង មាន​ករណី ហឹង្សា​ដោយ​ចេតនា មួយ​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈួន រួញ ហៅ​ឡុញ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ បាន​ប្រើ​កាំបិតប៉័ងតោ កាប់​ទៅលើ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ស៊ឹម គក់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​តុ​ក​១ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង នៅពេល​ទៅ​ជួយ​លក់​បបរ​ប្រពន្ធ ត្រូវចំ​៣​កន្លែង គឺ​ដាច់​ចង្អុល​ដៃស្តាំ ១ របួស​ថ្ពាល់​ស្តាំ ១​កន្លែង ៣​សង់ទីម៉ែត្រ របួស​សៀតផ្កា​ខាងស្តាំ ១​កន្លែង ១០​សង់ទីម៉ែត្រ​។​

ជនសង្ស័យ​ឃាត់ខ្លួន​បាន ។ ជនល្មើស​បែក​ថ្នាំ ទើប​ចេញពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២​ខែ​មីនា ឆ្នាំ​២០១៨ ឃាត់ខ្លួន​តាម​បញ្ជា​លោក នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៥​ខែ​មេសា​ឆ្នាំ​២០១៨ រីឯ​ជនរងគ្រោះ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​។​

​ករណីនេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×