Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ចុះ​ត្រង​ទឹកភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​

spot_img

​បន្ទាយមានជ័យ ៖ មាន​ករណី រន្ទះបាញ់ បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅក្បែរ​ផ្ទះ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ នៅ​ចំណុច​គោក​ត្បែង ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​យោង​របាយការណ៍​របស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ស្រុក​ថ្មពួក បានឲ្យដឹងថា ជនរងគ្រោះ​មាន ឈ្មោះ ហ៊ុល សឿ​ល អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​សរ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ស្នាក់នៅ​បណ្តោះអាសន្ន ធ្វើស្រែ​ចំការ​នៅ​ចំណុច​គោក​ត្បែង ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។ ករណីនេះ គឺ​មូលហេតុ នៅពេលដែល​មាន​ភ្លៀង​ធ្លាក់ ជនរងគ្រោះ​ខាងលើ បាន​ចុះ​ត្រងទឹក​ភ្លៀងហើយ ត្រូវបាន​រន្ទះបាញ់​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្តង​។ សាកសព​ជនរងគ្រោះ ត្រូវ បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×