Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​បង្កើត​កម្មវិធី​មហាសង្គ្រានប្រ​ចាំ​សាលា​បង្ក​ភាពសប្បាយ​រីក​ដល់​សិស្ស​និង​មហាជន ​ព្រមទាំង​ទទួល​បានកា​រគាំទ្រ​ខ្លាំង​ពី​ភ្ញៀវទេសចរ​ចូល​មក​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ត​

spot_img

​តាកែវ​ ៖ សិស្ស​និសិត្ស និង​មហាជន ជាពិសេស​ភ្ញៀវ​ទេសចរ​អន្តរជាតិ សម្តែង​ក្តីសប្បាយរីករា​យ​បន្ទាប់ពី​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​កំសាន្ត នៅក្នុង​សាលា​វិទ្យស្ថាន​ពហុបច្ចេកទេ​ស​ភូមិភាគ​តេ​ជោ​សែន​តាកែវ ក្នុងការ​កម្មវិធី​មហា​សង្គ្រាន RPITST ឆ្នាំ​២០១៨ ប្រចាំ​ក្នុង​សាលា ។ ក្នុងនោះ​មាន​មនុស្ស​មិន​ក្រោម​ពី ១​ពាន់​នាក់​ទេ ដែល​បាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ​កំសាន្ត រាំវង់ រាំ​ក្បាច់ ក៏ដូចជា​ការចូលរួម​ក្នុងការ​ទស្សនា ពី​ព័ណ​ស្នាដៃ​របស់​សិស្ស​នៃ​វិទ្យាស្ថាន​ផ្ទាល់ ដែល​កើតឡើង​ចេញ​ការរៀន សុទ្ធសឹងតែ​ជា​ការកែច្នៃ ដើម្បី​សម្រួល​ដល់​ការងារ​មួយចំនួន លើ​មុខ​ជំនាញ និង​បច្ចេកទេស​ផ្សេង​គ្នា​របស់​ក្រុមនិស្សិត។​

លោក ប៉ាន់ ណូ​រ៉ា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​តាកែវ បាន​ប្រាប់​អោយដឹងថា ការរៀបចំម​ហា​សង្គ្រាន​នេះ​គឺ​ក្នុង​គោលបំណង បណ្តុះ​ស្មារតី​ដល់​ក្រុមនិស្សិត ជា​ពិសេស​យុវជន យុវ​ជ​នារី និង​ក្មេងៗ​ជំនាន់​ក្រោយ ចូលរួម​លើក​ស្ទួយ ផ្សព្វផ្សាយ នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​របស់​យើង តាមរយៈ​ការ​លេងល្បែង​ប្រជាប្រិយ៏​ខ្មែរ និង​ចូលរួម​ថែរក្សា​ការពារ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នេះ​ទាំងអស់គ្នា ដើម្បី​បន្ត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​បាន​ស្គាល់​បានដឹង ដើម្បី​ជៀសវាង​វ​ប្បធ​ម៏​បរទេស​វាយលុក​ចោល ដែល​ធ្វើអោយ​ក្មេងៗ​ជំនាន់​ក្រោយ បាន​ភ្លេច​បាត់អស់​នៅ​ល្បែង​ប្រជាប្រិយ៏​របស់​ខ្មែរ​យើង ដែល​នេះ​ជា​ចំនុច​សំខាន់ ដូច្នេះ​ក្នុង​នាម​យើង​ទាំងអស់គ្នា​ជា​កូន​ខ្មែរ​ត្រូវតែ​លើកស្ទួយ​វ​ប្បធ​ម៏​របស់​យើង​អោយ​គេ​បាន​ស្គាល់ បានឃើញ ពី​ប្រពៃណី​របស់​ខ្មែរ នៅក្នុង​ឱកាស​បុណ្យុចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចូល​មក​ដល់​នាពេល​ខាងមុខ​នេះ ។​

លោកនាយក​បាន​បន្តថា ការបង្កើត​នៅ​មហា​សង្គ្រាន​ប្រចាំ​វិទ្យាស្ថាន​នេះ​គឺ​មាន​រយៈពេល ២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី ០៦ ខែ​មេសា ២០១៨ ក្នុងនោះ​គឺ​វិទ្យាស្ថាន​បើ​សេរី ដល់​មហាជន​ខាងក្រៅ សិស្ស​នៅ​តាម​បណ្តា​សាលា​ដ៏​ទៃ បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ថា​ក្មេង​ចាស់ អាច​ចូល​មក​ទស្សនា ក៏ដូចជា​ការចូលរួម​លេងល្បែង​ប្រជាប្រិយ ដោយ​សេរី ក្រោម​កា​រៀបចំ​លេងល្បែង​ដោយ​លោកគ្រូ អ្នកគ្រូ នៅក្នុង​វិទ្យ​សា្ថន​ផ្ទាល់ ។​

និសិត្ស​ស្រី​ឈ្មោះ ប៊ុន មួយ​លី ជា​និស្សិត​ឆ្នាំទី​១ ផ្នែក​អេលិចត្រូនិច បាន​និយាយថា នាង​ពិតជា​មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ ជាមួយ​និង​ការរៀបចំ​នៅ​មហា​សង្គ្រាន ប្រចាំ​វិទ្យាស្ថាន​បែបនេះ ហើយ​រូប​នាង​គាំទ្រ​លើ​សកម្មភាព ដែល​បង្កើតឡើង​នេះ ព្រោះ​វា​គឺជា​សកម្មភាព​មួយ​ដែល​ជម្រុញ​អោយ​រូប​នាង​ផ្ទាល់ ក៏​ដូច​ជា​សិស្ស​និស្សិត​ដទៃទៀត និង​មហាជន បាន​យល់ដឹង​កាន់តែច្បាស់ នៅ​ប្រពៃណី​ជាតិ​របស់​ខ្មែរ តាមរយៈ​ការ​លេងល្បែង​ប្រជាប្រិយ៏ ការ​រាំវង់ រាំ​ក្បាច់ សា​រ៉ា​វា​ន់ និង​ល្បែង​កំសាន្ត​ផ្សេងៗ​ជាច្រើន​ទៀត ដែល​មនុស្ស​ជំនាន់​មុន បន្សល់​ទុក្ខ​សម្រាប់​អោយ​ក្មេងៗ​ជំនាន់​ក្រោយ​បានដឹង និង​បាន​លេង នៅពេល​ដែល​រដូវ​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ចូលមក​ដល់ ៕ តាកែវ​

   

spot_img
×