Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​ស្រី​ដ៏​គំរូ ជូត​សម្អាត​វ៉ា​លី​ស​អ្នកដំណើរ មិន​ឲ្យ​ទាស់ចិត្ត​ទេ ឃើញ​ហើយ​មិន​សរសើរ​មិនបាន​! (​មាន​វីដេអូ​)

spot_img

 

​ប្រសិន​អ្នកជា​រឿយៗ​ធ្វើដំណើរ​ហោះហើរ នោះ​ក្នុងឱកាស​ទាំងនោះ អ្នកនឹង​មាន​មួយ​ក្នុងចំណោម​វ៉ា​លី​ស​ដែល​ផ្ទុក​របស់ទ្រព្យ​មានតម្លៃ ចេញពី​កន្លែង Carousel បន្ទាប់ពី​អ្នក​បានមក​ដល់​ព្រលានយន្តហោះ មុនពេល​រើស​វា ។​

​ប៉ុន្តែ ហេតុផល​មួយ​នោះ ដែល​ធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ភ្ញាក់ផ្អើល និង​មិន​សរសើរ​មិនបាន នៅពេល​ពួកគេ​បានឃើញ​វីដេអូ​រីក​រាល​មួយ​នេះ ដែល​បានបង្ហាញ​បុគ្គលិក​ស្រី​ម្នាក់​នៅក្នុង​ព្រលាន​យន្ត​មួយ​របស់​ជប៉ុន បាន​មើលថែ​ឥ​វ៉ាន់​របស់​អ្នកដំណើរ ជាមួយ​ការយកចិត្តទុកដាក់ និង​ក្តី​ស្រលាញ់​ដ៏​ធំធេង​យ៉ាងនេះ ។​

​នៅក្នុង​វីដេអូ​រយៈពេល ២០ វិនាទី បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក​, បុគ្គលិក​ស្រី​ម្នាក់​នោះ អាច​ត្រូវ​បានឃើញ​ជូត​សម្អាត​ស្លាក​សំគាល់​វ៉ា​លី​ស​អ្នកដំណើរ ខណៈ​ពួកគេ​ទើបបាន​ធ្វើដំណើរ​មកដល់​ក្នុងប្រទេស​ជប៉ុន ។ នាង​កំពុង​ត្រួតពិនិត្យ​មើល​វ៉ា​លី​ស​នីមួយៗ ដែល​បាន​ឆ្លងកាត់​នាង មុនពេល​ជូត​វា​ដោយ​ក្រណាត់ស ។

​នារី​នេះ​មើលទៅ​ពិតជា​មាន​ឥរិយាបទ​ស្លូតបូត​ណាស់ ហេតុនេះ នាង​ប្រាកដ​ណាស់​នឹងមិន​ធ្វើការ​ចុងដៃចុងជើង និង​ធានាថា​ឥ​វ៉ាន់​របស់​អ្នក​នឹងមិន​ទ្រគោះបោះបោក និង​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ឡើយ ៕ ចន្ទី​

spot_img
×