Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់គុក ២៤​ឆ្នាំ ពី​បទ​រំលោភ​អំណាច​

spot_img

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង អ្នកស្រី​ផាក ហ្គ័​ន​ហេ ត្រូវបាន​តុលាការ​ក្រុង​សេ​អ៊ូ​ល​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល ២៤​ឆ្នាំ ពី​បទ​រំលោភ​អំណាច និង​ការប្រើប្រាស់​អំណាច​បង្ខិត​បង្ខំ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្តិច​។​

​អ្នកស្រី​ក៏​ត្រូវបាន​តុលាការ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ចំនួន ១៧​លាន​ដុល្លា​ផងដែរ​។​

​អតីត​មេដឹកនាំ​រូប​នេះ​មិន​បាន​ចូលខ្លួន​មក​ក្នុង​សវនាការ​ដើម្បី​ស្តាប់​សាលក្រម​របស់​តុលាការ នៅ​ថ្ងៃ​សុក្រ​នេះ​ទេ​។ អ្នកស្រី​បាន​ធ្វើ​ពហិការ​សវនាកា​រ ហើយ​អ្នកស្រី​ពីមុន​ធ្លាប់​ចោទប្រកាន់​តុលាការ​ថា​​ធ្វើការ​លំអៀង​ប្រឆាំងនឹង​អ្នកស្រី​។​

​អ្នកស្រី​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់ និង​បាន​លើកឡើង​ថា អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុស នោះទេ​។​

​សូមបញ្ជាក់​ថា អ្នកស្រី​ផាក ដែល​ញាំញី​ដោយ​រឿងអាស្រូវ​ពុករលួយ​រហូត​ធ្វើ​ឲ្យ​អ្នកស្រី​ធ្លាក់​ពី​តំណែង​​ត្រូវបាន​តុលាការ​រង​ឃើញថា បាន​ផ្សំគំនិត​ជាមួយនឹង​មិត្តភក្តិ​ជិតស្និទ​របស់​ខ្លួន​ឈ្មោះ Choi Soon-sil ដើម្បី​ដាក់​សម្ពាធ​លើ​ម្ចាស់​ក្រុមហ៊ុន​ធំៗ​ជាច្រើន ដើម្បី ទទួលបាន​សំណូក​សំរាប់​ការគាំទ្រ​ផ្នែក​នយោបាយ​៕​ សុភ័ក្ត្រ

spot_img
×