Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញហើយរន្ធត់! ​តោះ​មើល​វីដេអូ​នេះ តើ​នឹងមាន​អ្វី​កើតឡើង​…!!

spot_img

​នេះ​ជា​មេរៀន​មួយ​សម្រាប់​ឪពុកម្តាយ​ទាំងឡាយ​គួរ​ប្រុងប្រយ័ត្ន ចំពោះ​សុវត្ថិភាព​របស់​កូនៗ​របស់ខ្លួន ខណៈ​អនុញ្ញាត​ឲ្យ​ពួកគេ​កាន់​របស់ទ្រព្យ​មានតម្លៃ​នៅ​កន្លែង​ស្ងាត់​តែឯង ។ ជាក់ស្តែង វីដេអូ​នេះ​បានបង្ហាញ​ខណៈ​ដ៏​រន្ធត់ចិត្ត ដែល​ចោរ​ម្នាក់​បាន​ចូលមក​ឆ្មក់​ឆក់​ទូរស័ព្ទ​ពៅ​ដៃ​កូនក្មេង​ម្នាក់ ដែល​កំពុង​លេង​នៅលើ​ម៉ូតូ​មុខផ្ទះ យកទៅ​បាត់ស្រមោល​តែម្តង ។​

​វីដេអូ​សន្តិសុខ​បានបង្ហាញ​ក្មេងប្រុស​តូច​ម្នាក់ កំពុង​លេង​ទូរស័ព្ទ​នៅលើ​ម៉ូតូ ខាងក្រៅ​ផ្ទះ​របស់​វា ស្ថិតក្នុង​ទីក្រុង Bien Hoa នៅវេលា​ក្បាល​ព្រលប់​ថ្ងៃទី​៣ មេសា ។​

​បើ​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​តូច​នេះ ត្រូវបាន​ឪពុកម្តាយ​របស់​វា​ឲ្យ​ទូរស័ព្ទ​លេង ហើយ​វា​ក៏បាន​យកទៅ​ចុច​លេង​នៅលើ​ម៉ូតូ​មុខផ្ទះ ។​ ​

ទោះយ៉ាងណា ប៉ូលីស​ក៏បាន​ចាត់វិធានការ តាមរយៈ​ការប្រើប្រាស់ «​រូបភាព​» ពី​វីដេអូ​កាមេរ៉ា ដើម្បី​ស្រាវជ្រាវ​ចោរ​រូបនោះ​ផងដែរ ៕ ចន្ទី​

spot_img
×