Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡេក​មើល​ចាន​ដ៏​កម្រ មានតម្លៃ​ជាង ៣០​លាន​ដុល្លារ​ (Video inside)

spot_img

​ចាន​ដ៏​កម្រ​មួយ​ដែល​ត្រូវបាន​ផលិត​តាំងពី​រជ្ជកាល ឈី​ង ទុក​សម្រាប់​ថ្វាយ​ដល់​ព្រះ​ចៅ​អធិរាជ​កាង​ស៊ី របស់​ចិន ទើប​ដេញថ្លៃ​បាន​ទឹកប្រាក់ ៣០,៤​លាន​ដុល្លារ កាលពី​ថ្ងៃ ៣ ខែ​មេសា -​នេះ​បើ​តាម​ក្រុមហ៊ុន​ដេញថ្លៃ Sotheby ឲ្យដឹង ។​

​តាម RTE ចាន​នេះ​ត្រូវបាន ព្រះ​ចៅ​អធិរាជ​កាង​ស៊ី ប្រើប្រាស់​នា​អំឡុង​ដើម​សតវត្សរ៍​ទី ១៨ ។ វា​មាន​វិជ្ជមាត្រ ១៤,៧​សង់ទីម៉ែត្រ ។

​ការដេញថ្លៃ​ចាន​ដ៏​កម្រ​នេះ ត្រូវ​បាន​សម្រេច​ក្នុង​អំឡុងពេល​មិន​ដល់ ៥​នាទី​ផង វា​បាន​ក្លាយជា​ទ្រព្យ​របស់​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការដេញថ្លៃ​តាម​ទូរស័ព្ទ និង​មិន​បញ្ចេញ​ឈ្មោះ ។​

​តាម​លោក Nicolas Chow ឲ្យដឹងថា បច្ចុប្បន្ន​នៅ​លើ​លោក​នេះ​មាន​ចាន​បែបនេះ​នៅ​សល់​តែ ៣​ប៉ុណ្ណោះ​។

​គួររំលឹកថា កាលពី​ឆ្នាំទៅ​មិញ មាន​ចាន​បុរាណ​អាយុកាល ១.០០០​ឆ្នាំ នា​រជ្ជកាល​សុង ក៏​គេ​លក់​ដេញថ្លៃ​បាន​ដល់​ទៅ ៣៧,៧​លាន​ដុល្លារ ដែល​ជា​តម្លៃ ឯតទគ្គកម្មអំពី​វត្ថុ​បុរាណ​ធ្វើ​ពី​ព័រ​សឺឡែន​ចិន ៕

spot_img
×