Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្មានថា​ប្តី​ដេកលក់ ខំ​ដាស់​ឡើង​ហូបបាយ មានអី មិនដឹង​ប្តី​ស្លាប់​តាំងពី​អ​ង្កាល់​! ដោយសារ​ខ្យល់គរ​

spot_img

​ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់​ជា​មនុស្ស​ញៀន​ស្រា​ស្រវឹង​ជាប្រចាំ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ បាន​ដេកស្លាប់​នៅផ្ទះ​របស់​ខ្លួន​ចូល​ដេក​ហើយ​ខ្យល់គរ​ស្លាប់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ព​ល​រដ្ឋ​និង​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨ នៅផ្ទះ​របស់​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ ព្រៃទទឹង ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង។​

​បើ​យោង​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ៖ ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ហាយ សុភា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ បុខ​របរ​កសិករ មាន​ប្រពន្ធ​ឈ្មោះ អ៊ុក វណ្ណា មានកូន​ចំនួន​៤​នាក់ ប្រុស​២​នាក់​ស្រី​នាក់ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ បើ​តាម​សាច់ញាតិ​សព​បានឲ្យដឹងថា ៖ ជនរងគ្រោះ​ខាងលើ​ជា​មនុស្ស​ស្រវឹងខួប​រាល់ថ្ងៃ​។ ប្រភព​បន្តថា​នៅ​ថ្ងៃកើតហេតុ​បុរសរងគ្រោះ​ផឹកស្រា​នៅផ្ទះ​របស់​ខ្លួន​តែម្នាក់ឯង លុះ​ថ្ងៃរសៀល​ម៉ោង​ប្រហែល​២​ទៅ​៣​បាន​ចូល​ទៅ​ដេក​ដោយ​អ្នក​មិន​ចាប់​អារម្មណ៍​នោះទេ ស្មានថា​ស្រវឹង​ហើយ​ដេក​ដូច​រាល់ដង​លុះ​ម៉ោង​៨​និង​៣០​នាទី​យប់ ប្រពន្ធ​បាន​ដាស់​ឡើង​ហូប​បាន​ទើប​ដឹងថា​ស្លាប់ ប៉ុន្តែ​មិនដឹងថា​ស្លាប់​តាំងពី​ពេលណា​នោះ​ទេ​។ បន្ទាប់ពី​ដឹង​ថា​ប្តី​បាន​ស្លាប់ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ធ្វើ​កោសល្យវិច្ច័យ​ពិនិត្យលើ​សាកសព​។ ក្រោយពី​ពិនិត្យ​សាកសព​រួច​មក​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ស្លាប់​ដោយសារ​ខ្យល់គរ​និង​សព​ឲ្យទៅ​ក្រុមគ្រួសារ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ វ៉ៃកូ​

spot_img
×