Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ក្រុមកូនសិស្សអ្នកមានឥណ្ឌា ហ៊ាន​ជះ​លុយ​ទិញ​ស្បែក​ជើង​បង្កប់ Bluetooth តម្លៃ ៨​ ពាន់ដុល្លារ ពាក់​ចូល​ប្រឡង ដើម្បី​លួច​ស្តាប់​ចម្លើយ​វិញ្ញាសា

spot_img

កន្លងទៅថ្មីៗនេះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្រុកសរុបចំនួន ១៦ នៅក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា ត្រូវបានបិទសេវាកម្មអ៊ីនធឺណែត និងសារអេឡិចត្រូនិកចល័តទាំងស្រុង អស់រយៈពេល ១២ ម៉ោង ដើម្បីការពារទប់ស្កាត់ កុំឲ្យសិស្សខិលខូចលួចបើកចាក់ចម្លើយក្នុងពេលប្រឡងសំខាន់ៗ។

តែបើទោះបីជាមានវិធានការបែបនេះក៏ដោយ ក៏សិស្សមួយចំនួន នៅតែរកឃើញវិធី «លួចស្តាប់ចម្លើយ» បានយ៉ាងងាយ តាមរយៈប្រើឧបករណ៍ Bluetooth ដែលត្រូវបានបង្កប់នៅក្នុងស្បែកជើងរបស់ពួកគេ។

យោងតាមសារព័ត៌មាន The Straits Times កូនសិស្សចំនួន ១០ នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីយុទ្ធសាស្ត្រកែច្នៃបើកចាក់ចម្លើយរបស់ពួកគេ ត្រូវបានរកឃើញមុនពេលពួកគេចូលប្រលង។

ជាការពិតណាស់ ក្រុមសិស្សទាំងនោះបានពាក់ស្បែកជើងបង្កប់ឧបករណ៍ Bluetooth ដែលនឹងទទួលការហៅធម្មតា ដែលបន្ទាប់មកនឹងបញ្ជូនទៅកាសដ៏តូចលាក់នៅក្នុងត្រចៀករបស់ពួកគេ ដែលអាចធ្វើឲ្យពួកគេទំនាក់ទំនងទទួលចម្លើយពីអ្នកបោះប្រុយយ៉ុងនៅខាងក្រៅមណ្ឌល បានយ៉ាងឆាប់រហ័ស។

តែទោះជាយ៉ាងណា ផែនការដ៏ខុសឆ្គងរបស់កូនសិស្សខិលខូចទាំងនោះ ត្រូវបានលាតត្រដាងភ្លាមៗ គឺបន្ទាប់ពីពួកគេបានចាប់ផ្តើមធ្វើសកម្មភាពគួរឱ្យសង្ស័យ នៅខាងក្រៅបន្ទប់ មុនពេលចូលប្រលង។

ភ្លាមៗនោះផងដែរ ក្រោយរកឃើញកើតមានករណីដ៏ហួសចិត្តនេះ គេក៏បានចែករំលែកព័ត៌មានទៅកាន់ស្រុកជាច្រើន ឲ្យបានដឹងពីល្បិចនេះទាន់ពេល ហើយមណ្ឌលប្រឡងជាច្រើន ក៏ចាត់វិធានការដោយស្នើឱ្យសិស្សទាំងអស់ ត្រូវដោះទ្រនាប់ជើងចេញទុកនៅខាងក្រៅបន្ទប់ប្រឡង។

យោងតាមការស៊ើបអង្កេត នោះកូនសិស្សជាកូនអ្នកមានយ៉ាងតិច ២៥ នាក់ ប៉ុណ្ណោះ ដែលបានទិញស្បែកជើងពិសេសពីក្រុមលក់ដូរក្នុងស្រុកមួយ​ដែលលក់ក្នុងតម្លៃ ៦០០.០០០ រូពី (ស្មើនឹង ៨,០៨០ ដុល្លារអាមេរិក) ក្នុងមួយគូ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×