Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​សេដ្ឋកិច្ច ៖ ការប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក ផ្តល់​ភាពងាយស្រួល​ដល់​សេវា​បង់​ប្រាក់​ជូន​ភ្ញៀវទេសចរ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សេដ្ឋកិច្ច នៅ​ថ្ងៃ​ទី​៥​ខែ​មេសា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី លោក​បណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Sea Preston នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន VISA នៅ​ព្រឹក​ថ្ងៃ ពុធ ០៥ រោច ខែ ចេត្រ ឆ្នាំ រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៨ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រុមហ៊ុន​វី​សា ដែល​បាន​ចូល​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​ដែល​បាន​ចូលរួម​សហការ​ជាមួយ​គ្រឹះស្ថាន​អង្គរ ក្នុង​ការលើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​អេឡិចត្រូនិក ជាពិសេស តាមរយៈ​ការ វី​សា ។ ការចូលរួម​នេះ បាន​ជួយ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​បរទេស​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​សេវា​បង់​ប្រាក់​ជូន​ភ្ញៀវទេសចរ​ ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×