Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម មន្ត្រី និង​សេដ្ឋី​រុស្ស៊ី​

spot_img

​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​ថ្ងៃ​ទី ៦ ខែ​មេសា បានប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​ការដាក់ទណ្ឌកម្ម​សំដៅ​ជនជាតិ​រស្ស៊ី ២៤​បាន់ មាន​មន្ត្រី​និង​សេដ្ឋី​ផងដែរ ។​

​បញ្ជី​ទណ្ឌកម្ម​មាន​មនុស្ស​២៤​នាក់ និង​អង្គការ ១៤ របស់​រុស្ស៊ី​

​ប្រភពពី RT មន្ត្រី​ក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​មាន​ទាំង​ប្រធាន​គណៈកម្មាធិការ​ការបរទេស​នៃ​ក្រុមប្រឹក្សា​សហព័ន្ធ (​ព្រឹទ្ធសភា​) រុស្ស៊ី Konstantin Kosachev រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រុស្ស៊ី Vladimir Kolokoltsev មេបញ្ជាការ​ធម្មជាតិ Viktor Zolotov និង​អតីត​នាយក​ស្ថាប័ន​សន្តិសុខ​សហព័ន្ធ Nikolay Patrushev ។​

​ក្រៅពី​នោះ​ក្នុង​បញ្ជី​ក៏​នៅ​មាន​សេដ្ឋីៗ​រុស្ស៊ី​ជាអាទិ៍ សេដ្ឋី​អាលុយមីញ៉ូម Oleg Deripaska ។​ល​។​

​ក្រៅពី​នោះ​ក្រុមហ៊ុន​រដ្ឋ មាន​សម្ព័ន្ធ​ក្រុមហ៊ុន Rosoboronexport របស់​ក្រសួងការពារជាតិ​រុស្ស៊ី ក៏​មានឈ្មោះ​ក្នុង​បញ្ជី​ដែរ ៕ សូ​យ​ន

spot_img
×