Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ ប្រុងប្រយ័ត្ន ក្នុងការ​ធ្វើ​ដំណើរ នា​ឱកាស​បុណ្យចូលឆ្នាំ​

spot_img

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ក្រើនរំលឹក ដាស់តឿន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខនេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ក្នុង​ពិធី​អបអរសាទរ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១១ នា​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អូ​រឌឹម សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ទៀត​វា នេះ​គឺ​ដោយសារ​ថា តាម​ការសង្កេត​លើ​ស្ថានភាព​ចំនួន​គ្រោះថ្នាក់ ចរាចរ​នៅ​កម្ពុជា ឃើញ​ថា​ភាគច្រើន​តែងតែ​កើតមាន​នៅក្នុង​ឱ​កា​ស​បុណ្យ​ប្រពៃណី​ជាតិ​ធំៗ ជា​ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ ដែល​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​មួយ​សប្តាហ៍​ខាង​មុខ​សំដៅ​ក្រើនរំលឹក​ពញ្ញាក់​អារម្មណ៍ ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ក្នុង ការធ្វើ​ដំណើរ​លើ​ដងផ្លូវ​ក្នុង​ឱកាស​ដ៏​រីករាយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រារឰ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​ក្នុងនោះ​ដែរ​សម្ដេច​ក្រឡា​ហោ​ម បានបញ្ជាក់​ថា ការ​ប្រារឰ​ទិវា​សប្ដាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១១​នៅពេលនេះ គឺជា​ការ​ក្រើនរំលឹក​ដាស់តឿន របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ដ គ្រប់ ប្រភេទ​ត្រូវខិតខំ​លើកកម្ពស់​ការគោរព​ច្បាប់​នានា​របស់​ប្រទេស ជាពិសេស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដើម្បី​រក្សា​ឲ្យបាន​នូវ សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​សេចក្តីសុខ​ក្នុង​គ្រួសារ​កុំ​ឲ្យ​បែក​បាក់ព្រាត់​និរាស​សមាជិកគ្រួសារ​យ៉ាង តក់ក្រហល់ និង​ការ​ខាត បង់​ពេលវេលា និង​ទ្រព្យសម្បត្តិ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន​មិត្ដភក្ដិ​ឲ្យមាន​ការប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធ្វើ​ចរាចរណ៍​តាមផ្លូវ ជាពិសេស​ក្នុង​ពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខនេះ​។​

​តាម​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ បានបង្ហាញ​ថា​នៅក្នុង​រយពេល​៣​ខែ​ដើមឆ្នាំ​២០១៨​នេះ មាន​ជនរងគ្រោះ​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរ​សរុប​ចំនួន​៤៨០ នាក់ និង​របួសធ្ងន់​-​ស្រាល​ចំនួន ១២៣៤​នាក់​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ករណី​គ្រោះ​ថ្នាក់​មាន​ការថយចុះ​ចំនួន គ្រោះថ្នាក់​ថយ​ចំនួន​១៧០​លើក ស្មើ​១៧% ស្លាប់​ថយ ១២​នាក់​ស្មើ ២% និង​របួស​ថយ​ចំនួន​២៣៤ នាក់​ស្មើ​១៦% ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ចំនួន ៤៨០​នាក់ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​មាន ចំនួន ៣៦០​នាក់ ស្មើ​៧៥% (​ប្រភេទ ១២៥ សេ​សេ​ចុះក្រោម​) ក្នុង​នោះ​មិន​ពាក់មួក​សុ​វតិ្ថ​ភាព​មាន​ចំនួន​២៦៣​នាក់ ស្មើ​៧៣%៕  ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×