Sunday, September 19, 2021

កម្ពុជា​-​វៀតណាម នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក VU QUANG MINH ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ពាណិជ្ជកម្ម ដែល​កន្លងមក តែង​បាន​ជួយ​ជ្រោមជ្រែង និង​ផ្តល់​កិច្ចសហការ​ល្អ​ប្រសើរ​ជាមួយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏​ដូចជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​លោក​ឯកអគ្គរដ្ឋទូត បន្ត​ពង្រឹង​ទំនាក់ទំនង​មិត្តភាព ជា​ប្រពៃណី​យូរអង្វែង​រវាង​កម្ពុជា​-​វៀតណាម និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​ធានា​អត្ថប្រយោជន៍​ជូន​ប្រជាជន និង​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​