Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា​-​តួ​ក​គី​

spot_img

​​ភ្នំពេញ ​៖ នៅ​ថ្ងៃ​សុក្រ ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​តួ​ក​គី​ប្រចាំ​នៅ​ព្រះ រាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង និង​ពង្រីក​ចំណងមិត្តភាព ព្រមទាំង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​មក​កម្ពុជា និង​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​បំណង​របស់​តួ​ក​គី ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដោយ​បាន​ចាត់ទុក​តួ​គី ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ​មួយ​របស់​កម្ពុជា ទាំង​ក្នុង​វស័យ​វប្បធម៌ សង្គមកិច្ច និង​ពាណិជ្ជកម្ម​។​

​ក្រៅ​ពី​បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​កម្ពុជា​សម្រេចបាន​នា​ពេលកន្លងមក លោក​រដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យមាន​ការទាក់ទាញ​បន្ថែម​នូវ​ពាណិជ្ជករ និង​វិនិយោគិន​តួ​ក​គី មក​បណ្តាក់ទុន​ថែមទៀត លើ​វិស័យ​អាទិភាព​របស់​កម្ពុជា ដូចជា​៖ កសិកម្ម (​គ្រាប់ស្វាយចន្ទី ផ្លែឈើ និង​កៅស៊ូ​) ទេសចរណ៍ (​កម្មន្តសាល និង​ការហោះហើរ​ត្រង់​) និង​ជា​ពិសេស​ពិចារណា​បង្កើត​រោងចក្រ​កែច្នៃ​កសិឧស្សាហកម្ម (Processing) នៅ​កម្ពុជា ដើម្បី​ជួយ​បង្កើត​តម្លៃបន្ថែម ការធ្វើ​ពិពិធ​កម្ម​ការងារ និង​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ក្តីសប្បាយរីករា​យ​ក្នុង​ការ​មក​បំពេញ​ការងា​រ​នៅ​កម្ពុជា និង​បានកត់សំគាល់​ពី​វឌ្ឍនភាព​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ លោកស្រី បាន​សន្យា​នឹង​ធ្វើ​ការកៀងគរ​វិនិយោគិន​តួ​ក​គី ឲ្យចូល​មក​បណ្តាក់ទុន​ថែម​ទៀត​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ភាព​ជា​ដៃគូ​ល្អ​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន ការ​រឹតចំណង​កិច្ចសហប្រតិបត្តិការ និង​ការ បង្កើត​ឱ្យមាន​កិច្ចព្រមព្រៀង ព្រមទាំង​អនុស្សរណៈ​យោគយល់​គ្នា​ផ្សេងៗ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោកស្រី ក៏​បាន​ជម្រាប​ថា ភាគី​តួ​ក​គី​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការធ្វើ​ជា​ម្ចាស់ផ្ទះ ដើម្បី​ទទួល​រៀបចំ​កិច្ចប្រជុំ​លើក​ទី​២ សម្រាប់​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ រវាង​កម្ពុជា និង​តួ​ក​គី និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​សាធារណរដ្ឋ​តួ​ក​គី នា​ពេល​សម ស្រប​ខាងមុខ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×