Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​កូនស្រី ដែល​កាប់សម្លាប់​ឪពុក​បង្កើត រឿង​បាត់​លុយ​៣០០០​រៀល​

spot_img

កណ្ដាល ​៖ ករណី​សំណុំរឿង កូនស្រី​តិរច្ឆាន​យក​កាំបិតផ្គាក់​កាប់សម្លាប់​ឪពុក​បង្កើត រឿង​ឪពុក​យកលុយ​៣០០០​រៀល​ទៅ​កាត់សក់​នោះ នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨​នេះ ត្រូវបាន​លោក គឹម រ័ត្ន​ណារិន អនុប្រធាន​សាលាដំបូង​ខេត្ត​កណ្ដាល និង​ជា​ចៅក្រម​ស៊ើបសួរ បើ​សវនាការ​សួរដេញដោល លើ​ជន​ដៃដល់ ហើយ​បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន ស្រី​រូប​នោះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន។​

​មន្ត្រី​តុលាការ​បាន​ថ្លែងថា ជនជាប់ចោទ ត្រូវបាន​ចោទប្រកាន់​ពីបទ ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំ ទៅ​១៥​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ករណី​ឃាតកម្ម​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៤៖៣០​នាទី​រសៀល ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ល្វា​ស​កណ្តាល ឃុំ​ល្វា​ស ស្រុក​ល្វាឯម​។ ជនរងគ្រោះ​ឈ្មោះ ឯម រឿន អាយុ​៦៦​ឆ្នាំ ត្រូវជា​ឪពុក​បង្កើត​ជនសង្ស័យ ជនសង្ស័យ​ឈ្មោះ ឃុត ចាន់នី អាយុ​៣១​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ដើមហេតុ នៃ​ការសម្រេចចិត្ត​ទាញ​កាំបិត​មក​សម្លាប់​ឪពុក​បង្កើត​ខ្លួនឯង​នេះ ក៏​ដោយសារ​ក្រោយពី​នាង​មក​ពី​លក់​ឆៃថាវ​វិញ ពេល​ដល់​ផ្ទះ​ក៏​រាប់​លុយ​ហើយ​បាត់​៣.០០០​រៀល គិតថា​មាន​តែ​ឪពុក​ទេ​អ្នកយក​។ ពេល​ឪពុក​មកពី​កន្លែង​កាត់សក់​វិញ នាង​ចាន់នី ក៏​ស្ទុះ​ទៅ​យក​កាំបិតផ្គាក់ មក​កាប់​ឪពុក​ស្លាប់​ភ្លាម​នៅ​ក្រោមផ្ទះ​តែ​ម្តង​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×