Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ធំ​ដាច់​ហ្វ្រាំង ជាន់​អាតូច​យ៉ាង​សាហាវ បណ្តាល​ឲ្យ​មនុស្ស ២៣ នាក់ រងរបួស​គួរ​ឲ្យ​អាសូរ​

spot_img

​មនុស្ស ២៣ នាក់ ក្នុងនោះ​ជា​ភ្ញៀវទេសចរ​ជនជាតិ​ចិន ១៦ នាក់ បាន​រងរបួស​ស្រាល នៅពេល​រថយន្តក្រុង​១​គ្រឿង បាន​បុក​ជាមួយ​រថយន្ត​តូច​១​គ្រឿង​ទៀត ស្ថិតនៅ​ក្បែរ​តំបន់​រមណីយដ្ឋាន Genting Highlands នៅ​យប់​ថ្ងៃទី​៦ មេសា ។​

​លោក Yusri Abdullah Sani ប្រធាន​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ Genting Highlands បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល ៧ និង ២០ នាទី​យប់ ខណៈ​រថយន្ត​ទាំងពីរ​បើក​ចុះ​ពី​កាស៊ីណូ និង​រមណីយដ្ឋាន​ដ៏​ពេញនិយម​មួយ ។​

«​ហ្វ្រាំង​រថយន្តក្រុង​បាន​មាន​បញ្ហា និង​បណ្តាល​ឲ្យ​វា​បុក​ទៅ​រថយន្ត​តូច​នៅខាងមុខ​ទាំង​កម្រោល​តែម្តង មុនពេល​រេ​ទៅ​ផ្ទប់​នឹង​របាំង​ទ្រូងផ្លូវ​» ។​

​លោក Yusri មានប្រសាសន៍ថា «​ទោះយ៉ាងណា យើង​នៅតែ​កំពុងបើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​គ្រោះថ្នាក់​នេះ​» ។​

​ស្ត្រី​១៤​នាក់ និង​ទេសចរ​ជនជាតិ​ប្រុស​២​នាក់ ដែលជា​មគ្គុទេសក៍​ទេសចរណ៍ និង​អ្នកបើកបរ ត្រូវបាន​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Selayang ។ ចំណែក​អ្នកបើកបរ​រថយន្ត​តូច និង​អ្នកដំណើរ​ស្រី​៤​នាក់​របស់គាត់ ក៏​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ Selayang ផងដែរ ៕ ចន្ទី​

spot_img
×