Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​មក​អគ្គនាយកដ្ឋាន​ពន្ធដា​រ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អនុលោមភាពព​ន្ធ​អន្តរជាតិ​

spot_img

​ភ្នំពេញ​ ៖ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អនុលោមភាពព​ន្ធ​អន្តរជាតិ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី កាលបរិច្ឆេទ​បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក​ដែល​ត្រូវ​រាយការណ៍ (US . Reportable Accounts) សម្រាប់​ឆ្នាំ​២០១៧ របស់​ធនាគារ​សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ជូនដំណឹង​ដល់​ធនាគារ សហគ្រាស ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ស្ថិតនៅក្រោម​កាតព្វកិច្ច​រាយ​ការណ៍​អនុលោម​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​អនុលោមភាពព​ន្ធ​អន្តរជាតិ និង​ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​អនុលោមភាពព​ន្ធ ចំពោះ​គណនី​ក្រៅប្រទេស​របស់​អាមេរិក ត្រូវ​បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក (FATCA) ឲ្យបាន​ជ្រាបថា ដើម្បី​បញ្ជូន​ព័ត៌មាន​គណនី​ជនជាតិ​អាមេរិក ដែល​ត្រូវ​រាយការណ៍​សម្រាប់​ឆ្នាំ​២០១៧ ទៅ​អាជ្ញាធរ​ចំណូល​ក្នុងស្រុក​សហរដ្ឋអាមេរិក ឲ្យបាន​ទាន់​ពេលវេលា ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ត្រូវ​បញ្ជូន​ព័ត៌មាន​នេះ​ជូន​អគ្គនាយក​ពន្ធដារ ឲ្យបាន​មុន​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ជា​កំហិត​។ ក្នុងករណី​ហួស​កាល​កំណត់​នេះ ធនាគារ សហគ្រាស​ធានារ៉ាប់រង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ស្ថិតនៅក្រោម​កាតព្វកិច្ច​រាយ​ការណ៍​អនុលោម​តាម​កិច្ចព្រមព្រៀង (FATCA) ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការពិន័យ​នានា​អនុលោម​តាម​កិច្ចព្រមព្រៀង​នេះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×