Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដាំ​កូន​ឈើ​ជាង​៣០០០​ដើម​នៅ​ខណ្ឌ​សែន​សុខ ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ ជា​ទីក្រុង​បៃតង​និង​មាន​បរិស្ថាន​ល្អ​

spot_img

​​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង រួមជាមួយ​លោក Hidehisa Horinouchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ មេសា​នេះ បាន​អញ្ជើញ​ដាំ​កូន​ឈើ​ចម្រុះ​ជាង​៣០០០​ដើម​នៅ​ទីតាំង​មួយ ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើឲ្យ​រាជធានី​ភ្នំពេញ ជា​ទីក្រុង​បៃតង​និង​មាន​បរិស្ថាន​ល្អ​។​

លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​ថា ការដាំ​ដើមឈើ​នាពេលនេះ​គឺ​មាន​បំណង​ដើម្បី​ឲ្យ​ទីក្រុង​របស់​យើង មាន​ពណ៌​បៃតង​ស្អាត មាន​បរិស្ថាន​ល្អ ។​

លោក​បន្តថា ក្រោយ​ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​មិន​សេសសល់​អ្វី​ទេ គឺ​ផ្តើម​ពី​ចំណុចសូន្យ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​ប្រទេស ដែល​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​មួយ​នេះ បាន​ក្លាយជា​ប្រទេស​មួយ មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន​ការរីកចម្រើន​យ៉ាងខ្លាំង ដោយ​យើង​បាន​និង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដូចជា ផ្លូវ ស្ពាន លូ អគារ​ខ្ពស់ៗ ខុន​ដូ ដែល​នាំឲ្យ​មាន​ការទាក់ទាញ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគទុន មក​ទេសចរណ៍ និង​បណ្តាក់ទុន រកស៊ី​នៅ​ស្រុក​យើង យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

លោក​ឃួង ស្រេង បាន​បន្តថា ការដាំ​ដើមឈើ​នៅពេលនេះ គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់ ធ្វើឲ្យ​រាជធានី​ភ្នំពេញ មាន​ភាពស្រស់ស្អាត ជា​ទីក្រុង​បៃតង ទទួលបាន​នូវ​ការទាក់ទាញ​។​

លោក​បន្តថា ស្ថិត​ក្នុង​ម្លប់​សន្តិភាព ដែល​បានមកពី​ការលះបង់​គ្រប់បែបយ៉ាង របស់​សម្តេច​តេជោ បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា មាន​ការអភិវឌ្ឍ​រីកចំរើន និង​បាន​ធ្វើឲ្យ​ជីវភាព​ប្រជាជន​ធូ​ធារ​ផងដែរ​។ ទន្ទឹមនឹងនេះ ប្រជាជន​ខ្មែរ​យើង ក៏​បាន​អភិវឌ្ឍន​ខ្លួន​ឲ្យទាន់​សម័យកាល​ផងដែរ ដោយ​មាន​លុយ​មាន​កាក់​ទិញ​ទំនិញ​ទំនើបៗ ល្អៗ ហើយក៏​មិន​បាច់​ទៅ​ទិញ​ទំនិញ​ទាំងនេះ នៅ​ប្រទេស​ជិតខាង​ទៀត​ដែរ ដោយសារ​តែ​យើង​មាន​ផ្សារ​ទំនើបៗ ជាច្រើន នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​។ ក្នុងនាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ​ទទួលបាន​ការជឿទុកចិត្ត​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​៕​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×