Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​អភិវឌ្ឍ​ប្រភេទ​គ្រាប់កាំភ្លើង​បាញ់​ក្នុង​ទឹក បាន​រយៈ​ចម្ងាយ​៦០​ម៉ែត្រ​

spot_img

ក្រុមហ៊ុន​អា​មេ​រិ​មួយ​បានទទួល​ជោគ​បានធ្វើ​អភិវឌ្ឍ​ប្រភេទ​គ្រាប់កាំភ្លើង​ម្យ៉ាង​អាច​បាញ់​បាន​ចម្ងាយ​៦០​ម៉ែត្រ ក្នុង​បរិស្ថាន​ទឹក​។​

​នាយក​បច្ចេកវិទ្យា​រប​ស់ DSG, Jon Andre Garberg ឲ្យ​ដឹងថា គ្រាប់កាំភ្លើង​ដែល​គេ​អភិវឌ្ឍ​នោះ​អាច “​ហោះ​” ក្នុង​ទឹក​ពុំមែន “​ហែល​”​ក្នុង​ទឹក​ឡើយ​។​

​គ្រាប់កាំភ្លើង​ដែល​កំពុង​អភិវឌ្ឍ​មាន​ច្រើន​ខ្នាត​

​តាម Defensetech កងទ័ព​អាមេរិក​បាន​ស្វែងយល់​បណ្តា​គ្រាប់កាំភ្លើង​ពិសេស​ដែលមាន​ទំហំ 5,56mm, 7,62mm និង 0,50mm ។ Jeremy Hankins ដែលជា​អ្នកបច្ចេកទេស​ម្នាក់ នៅ​មជ្ឈមណ្ឌល Navy Surface Warfare របស់​អាមេរិក​ឲ្យ​ដឹងថា ៖ “​យើងខ្ញុំ​បានសម្រេច​ការធ្វើ​តេស្ត​មួយចំនួន ហើយ​ក្នុងនោះ​មាន​មួយចំនួន​ពិតជា​ទទួលបាន​ជោគជ័យ​”​។​

Garberg ពុំ​ចង់​ចែករំលែក​អំពី​តំលៃ ប៉ុន្តែ​លោក​និយាយថា ប្រភេទ​គ្រាប់ 0,5mm មានកំ​រិត​សុ​ក្រិត និង​ប្រសិទ្ធភាព​ក្នុង​រយៈ​ចម្ងាយ​៦០​ម៉ែត្រ​ក្រោម​ទឹក​។ ម្យ៉ាងទៀត គ្រាប់កាំភ្លើង​ដែល​គ្រាប់កាំភ្លើង​ទាំងអស់​សុទ្ធតែ​អាច​បាញ់​ពី​ក្នុង​ទឹក​ទៅក្នុង​លំហ​។​

​ឧត្តមភាព​នៃ​គ្រាប់កាំភ្លើង​ផលិត​ដោយ DSG ព្រោះតែ​ស្តង់ដារ​របស់​វា ពុំមាន​កើត​ករណី​គ្រាប់​លោត​ចេញ​ផុតពី​ផ្ទៃ​ទឹក​ខណៈពេល​ត្រូវបាន​បាញ់​ទៅកាន់​គោលដៅ​មួយ​ក្នុង​ទឹក ហេតុនេះ​វា​ពុំ​បង្ក​គ្រោះថ្នាក់​ឲ្យ​ជលយាន​យន្ត​នៅលើ​ទឹក​ឡើយ​។​

​អាវុធ​បច្ចុប្បន្ន​បាញ់​ក្នុង​ទឹក គឺ​ប្រភេទ​គ្រាប់ផ្លោង ខណៈពេល​បច្ចុប្បន្ន​គេ​អាច​ប្រើប្រាស់​ប្រភេទ​គ្រាប់ 0,5​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ​៕ ដោយ ៖ សូ​យ​ន​

 

spot_img
×