Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​ដឹក​អ្នក​គ្រូបង្រៀន​នៅ​សាលា​ចិន ដើរលេង ដល់​កន្លែង​ចាប់រំលោភ​បានសម្រេច ហើយ​សមត្ថកិច្ច​ចាប់ខ្លួន​

spot_img

​កំពត​ ៖ ផែន​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពត បានឲ្យដឹងថា ព្រឹក​ថ្ងៃ​ទី ៦​ខែ​មេសា​ឆ្នាំ​២០១៨ មាន​នារី​គរ ឈ្មោះ​ឈាន​ឈាន អាយុ ២៥ ឆ្នាំ ( នៅ​លីវ​) ជា​ជនជាតិ​ចិន និង ជា​គ្រូបង្រៀន​នៅ​សាលា​ចិន (​ឃៀត​ឃួន ) ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខ​/​ក ស្រុក​កំពង់ត្រាច ហើយ សព្វថ្ងៃ ស្នាក់​បណ្តោះអាសន្ន​នៅ​សាលា​ចិន បាន​ប្តឹង​ថា រូបគាត់​ត្រូវបាន​សិស្ស​ចាប់រំលោភ ពេល​នាំ​ដើរលេង កាលពី​ម៉ោង​ជាង​៥​ល្ងាច ថ្ងៃទី ៥​ខែ​មេសា​ឆ្នាំ​២០១៨ នៅ​ចំណុច​ជើងភ្នំ​កំពង់ត្រាច ស្ថីតនៅ​ភូមិ​ដំណាក់​កន្ទួ​ត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ។​

​នៅ​ថ្ងៃកើតហេតុ​ខាងលើ ម៉ោង​ប្រហែល ៥ ជាង​ពេល​ល្ងាច ជនសង្ស័យ​បាន​បបួល​រូប​គាត់​ទៅ​ដើរលេង រួច​រូបគាត់​និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនសង្ស័យ​តែ​ពីរ​នាក់ ទៅដល់​កែប ហើយ​ជិះ​ម៉ូតូ មកដល់​កន្លែងកើតហេតុ​ខាងលើ បាន​ចាប់រំលោភ​រូបគាត់​បាន​សម្រេច រួច​ជនសង្ស័យ​ក៏​បាន​ដឹក​គាត់ មក​ដល់​សាលា​ចិន​វិញ រួច​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។​

តាមរយៈ​នេះ ថ្ងៃទី​៦​ខែ​មេសា​ឆ្នាំ​២០១៨​វេលា ម៉ោង​១១​ព្រឹក អធិការ​ស្រុក​កំពង់ត្រាច បាន​តាមរក និង​ឃាត់ខ្លួន​ឈ្មោះ ទឹម លី​ធាន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ E រៀន​នៅ​សាលា​ចិន​ខាងលើ មាន​ទីលំនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​ស្រុក​កំពង់ត្រាច​។ ជននេះ​បាន​សារភាពថា បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់ មែន​។ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×