Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ ២​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​តាកែវ ​៖ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តតាកែវ ដោយ​មានកា​សម្របសម្រួល​នីតិវិធី​ពី​លោក ទេព ម៉ានិន ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់ នៅវេលា​ម៉ោង ១៧ និង ៣០​នាទី ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រហ្ម សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។​

​សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ត្រក អែម​សត្យា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ព្រហ្ម សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ឈ្មោះ ឈីម ស្រី​ពៅ ភេទ​ស្រី អាយុ ២៣ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រៃ​ព្រហ្ម សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​បាន​រួម​មាន ៖ ម្ស៉ៅ​ក្រាមស​ថ្លា​ចំនួន ១៨​កញ្ចប់ (​ធំ​៣) ទំងន់ ២៥,០១​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ១​គ្រឿង (​ខូច​) ទូរស័ព្ទ​ចំនួន ៥​គ្រឿង ប្រាក់​រៀល​ចំនួន ១២៥.០០០​រៀល និង​សម្ភារៈ​វេច​ខ្ចប់ សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×