Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​ប្រពន្ធ​២​នាក់​ស្លាប់ ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ដួល ត្រូវ​រថយន្ត​មក​ពី​ក្រោយ កិន​ស្លាប់​

spot_img

​កណ្ដាល ៖ ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​ឌុប​គ្នា​បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​បញ្ច្រាសទិស​គ្នា បណ្ដាលឲ្យ​ដួល ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត បើក​មក​ពី​ក្រោយ កិន​ស្លាប់​ទាំង​២​នាក់ នៅវេលា​ម៉ោង​៦ ព្រឹក ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៤-៣៥ ស្ថិតក្នុង​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ។​

​មន្ត្រីនគរបាល​ស្រុក​កណ្ដាលស្ទឹង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សែម វ៉ាន​ដេត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ូ​គីនិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD-8154 រួម​ដំណើរ​ជាមួយ​ឈ្មោះ ឯម សុខ​គា ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ព្រៃ​រំដួល​ខាងត្បូង ឃុំ​បរសេដ្ឋ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ។ ចំណែក​រថយន្ត​បង្ក មិន​ស្គាល់​ម៉ាក បើក​រត់​គេចខ្លួន​បាត់​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ត្បូង​មក​ជើង​( ពី​តាកែវ​មក​ភ្នំពេញ​) លុះ​ជិះ​មក​ដល់​ច​ណុ​ច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ បាន​ជិះ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ជិះ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ដួល ហើយក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត​បើក​មក​ពី​ក្រោយ​បាន​កិន​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្ដង​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×