Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម​ជ័រ​រាប់ពាន់​ដើម និង​ឈើប្រណិត​ផ្សេងទៀត កំពុង​ត្រូវបាន​បំផ្លាញ​នៅ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី (Video inside)

spot_img

​ខេត្ត​មណ្ឌលគិរី​ ៖ ដើម​ជ័រ​រាប់ពាន​ដើម កំពុង​ត្រូវបាន​ក្រុម​ឈ្មួល​កាប់ផ្ដួលរំលំ​យ៉ាង​អនាធិ​បតេ​យ្យ នៅ​ខេត្ត​មណ្ឌលគិរី​។​
​បញ្ហា​នេះ ត្រូវបាន​ពលរដ្ឋ​ប្រជា​សហគមន៍​មូលដ្ឋាន​នេះ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការប៉ះពាល់​ដល់​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​ដែល​ពឹងផ្អែក​ការ​ក​អនុផល​ព្រៃឈើ​។​

ជនជាតិ​ព្នង​ម្នាក់​រស់នៅ ភូមិរ​យ៉ ឃុំរ​យ៉ ស្រុក​កោះ​ញែក បានឲ្យដឹង បច្ចុប្បន្ន ក្រុម​ឈ្នួញ​កំពុងតែ​វេច​លុយ​រាប់ម៉ឺន​ដុល្លារ​ចូល​ព្រៃ ដើម្បី​បំផុស​អោយ​ពលរដ្ឋ​ចូល​កាប់​ឈើ នៅ​ចំណុច​ព្រៃ​របស់​សហគមន៍រ​យ៉ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ក្នុង​ស្រុក​កោះ​ញែក ព្រមទាំង​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ស្រុក លំផាត់ ខេត្ត​រតនគិរី​។ ពលរដ្ឋ​បន្តថា មាន​ឈ្មួញ ១០​នាក់​ធំៗ កំពុង​ប្រមូល​ទិញ​ឈើ​ពី​ក្នុងព្រៃ​ទាំងនោះ ដឹក​ចូល​ក្រុមហ៊ុន​ចំការ​ដូងប្រេង ដែល​មាន​ទីតាំង​នៅ​ភូមិ ដី​ឡូ ឃុំ ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ។ ក្រុម​ប្រជាពលរដ្ឋ បាន​បន្តទៀតថា បច្ចុប្បន្ន​ឈើ​ត្រូវបាន​គេ​កាប់​ផ្តួល​រំលំ​យ៉ាងរង្គាល ទាំង​ឈើប្រណិត ព្រមទាំង​ដើម​ជ័រទឹក ដោយ​ដើម​ជ័រទឹក​រាប់​ម៉ឺន​ដើម​ត្រូវបាន​គេ​កាប់រំលំ​នៅក្នុង​ព្រៃ​របស់​សហគមន៍​ភូមិរ​យ៉ ព្រមទាំង​មាន​ក្រុម​ឈ្មួញ​មួយចំនួន កំពុង​ដើរ​បំផុស​ពលរដ្ឋ​អោយ​កាប់​ដើម​ជ័រ លក់​អោយ​ខ្លួន ដោយ​សន្យា​ទិញ​ក្នុង​តម្លៃ​ថ្លៃ​។ ប​ច្ច​ប្បន្ន​ពលរដ្ឋ​មួយក្រុម​ពលរដ្ឋ​ទាំងនោះ ត្រូវបាន​ចាញ់បោក​ឈ្មួញ​ទាំងនោះ​មិន​បាន​ទទួល​លុយ​មួយ​កាក់​មួយ​សេន​នោះ​ទេ ពី​ការលក់​ដើម​ជ័រ​ទាំងនោះ ។ ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​កាប់​ដើ​មេជ័​ររបស់​ពួក​គាត់​ហើយ​ដឹក​ទៅ​បាត់ ដោយ​មិន​មាន​ការ​ទូរ​ទាត់​លុយ​អោយ​គាត់​នោះទេ ហើយ​ដើម​ជ័រ​មួយចំនួនធំ​ទៀត ត្រូវបាន​គេ​កាប់រំលំ​ចោល​នៅក្នុង​ព្រៃ​។​

ប្រភព​ព័ត៌មាន​អោយដឹង​ទៀត​ថា នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ដី​សប្បទាន ឈ្មោះ​ដូនពេញ ឬ​ក្រុមហ៊ុន​ចំការ​ដូងប្រេង ដែល​ទីតាំង​ភូមិ ដី​ឡូ ឃុំ ជ័យ​ឧត្តម ស្រុក​លំផាត់ មាន​គំន​ឈើ​រាប់ពាន់​ម៉ែត្រគូប ដែល​ក្រុម​ឈ្មួញ​ដឹក​មក​ទំលាក់​ត្រៀម​ដឹក​បន្ត​ឆ្លង់ដែន​ទៅ​ក្រៅប្រទេស​តាម​ច្រក​អន្តជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី ។ ប្រភព​ទំលាយ​អោយដឹងទៀតថា បច្ចុប្បន្ន​គេ​បែងចែក​មេ​ឈ្មួញ​ឈើ​ធំៗ​ទាំងនេះ​ជា​ច្រើន​ក្រុម បង្កើត​អោយ​មាន​ទីផ្សារ​សេរី ក្នុង​ក្រុមហ៊ុន​មួយ​នេះ ក្រោម​ការ​គ្រប់​គ្រង់​រួម​របស់​មេ​ឈ្មួញ​ធំ ២​នាក់​ទៀត​ដែល​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​និង​មន្ត្រី​ធំៗ​ក្នុង​ខេត្ត​រតនគិរី​។ ហើយ​ឈើ​រាប់រយ​ម៉ែត​គូប​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​ធំៗ ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តជាតិ​អូរយ៉ាដាវ​យ៉ាង​រលូន ដោយ​ពុំ​មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រក​នោះ​ទេ​ហាមឃាត់​ទេ​។​

អភិបាល​ស្រុក​លំផាត់ លោក នូ ថេ បានអោយដឹងថា ក្រុមហ៊ុន​ខាងលើ​បាន​ឈូសឆាយ និង​ធ្វើ​ការដាំដុះ​អស់ហើយ ពាក់ព័ន្ធ​បទ​ល្មើ​ព្រៃឈើ​ខាងលើ​។ លោក​បន្តថា ម្ចាស់​ក្រុម​មិន​បាន​រាយការណ៍​មក​អាជ្ញាធរ​ស្រុក​នោះទេ​។​

បញ្ហា​នេះ ប្រធាន​បរិស្ថាន​ស្រុក​លំផាត់ ក៏​បានឲ្យដឹងថា ពុំ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​ក្នុង​ដែន​ដែល​លោក​គ្រប់គ្រង​នោះទេ ចំណែក​ព័ត៌មាន​ជុំវិញ​ការ​ស្តុក​ឈើ​ក្នុង​ក្រុមហ៊ុន​ដូងប្រេង​ខាងលើ លោក​មិន​បានដឹង​ច្បាស់​នោះ​ទេ​ព្រោះ​ជា​សមត្ថកិច្ច​របស់​មន្ទី​រ​កសិកម្ម និង​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​។​

នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី លោក កែប ក​ត ពេល​អ្នកសារព័ត៌មាន​សុំ​ការសំភាសន៍ លោក​មិន​បាន​ឆ្លើយឆ្លង់​ជាមួយ​ទេ ដោយ​គ្រាន់តែ​លោក​បញ្ជាក់​ថា​កំពុង​នៅ​ប្រទេស​វៀតណាម​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×