Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​កំដរ​ការ​គេ​រួច មិន​ស្រួលខ្លួន និង​គិតថា​ឈឺ​ផ្តាសាយ ប៉ុន្តែ​ពុំ​នឹកស្មាន​រហូតដល់​ថ្នាក់​គ្រូពេទ្យ​….

spot_img

​នារី​ម្នាក់​ឈ្មោះ Min Wenqing អាយុ ២៤ ឆ្នាំ បាន​ធ្វើជា​អ្នក​កំដរ​កូនក្រមុំ នៅក្នុង​ពិធីមង្គលការ​មួយ​ក្នុងភូមិ​របស់​នាង ប៉ុន្តែ ពេល​ពិធី​បាន​ចប់សព្វគ្រប់ នាង​មាន​អារម្មណ៍​ឈឺ​នៅ​ថ្ងៃស្អែក ដោយ​ដូចជា​ឈឺ​ជំងឺ​ផ្តាសាយ​អីចឹង ។ ទោះយ៉ាងណា នាង​គ្រាន់តែ​គិតថា នាង​អស់កម្លាំង​ពី​ធី​នោះ និង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ដោយ​តែ​សំរាក​មិន​គ្រប់គ្រាន់ ។​

​ទោះយ៉ាងណា នៅ​ថ្ងៃ​បន្ទាប់​មកពី​ពិធីមង្គលការ​គេ​រួច ក្រុមគ្រួសារ​របស់​នាង​បានឃើញ​ស្ថានភាព​របស់​នាង​ក្នុង​ក្តី​ដ៏​រន្ធត់ អស់​រយៈពេល​ជាង ១០ នាទី ។ នាង​បាន​ទៅ​ជួប​គ្រូពេទ្យ​នៅក្នុង​ភូមិ​របស់​នាង ប៉ុន្តែ គ្រូពេទ្យ​គ្រាន់តែ​ផ្តល់​ផ្តាសាយ​ឲ្យ​នាង​ប៉ុណ្ណោះ ព្រោះ​ពុំ​រកឃើញ​រោគសញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់ ។​

​ស្ថានភាព​របស់​នាង​បាន​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ថ្ងៃ​បន្ទាប់ៗ ពី​នាង​បាន​លេបថ្នាំ ហើយ​ពេលនោះ Min បាន​ក្អួត​ធ្ងន់ធ្ងរ​តែម្តង ។ ដោយ​កាន់តែ​ព្រួយបារម្ភ គ្រួសារ​របស់​នាង​ក៏បាន​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​, ទីកន្លែង​ដែល​គ្រូពេទ្យ​នៅ​ទីនោះ បានធ្វើ​រោគវិនិឆ្ឆ័យ​រកឃើញថា លក្ខខណ្ឌ​ជំងឺ ៩ ដែល​រួមមាន​ជំងឺ​សរសៃឈាម​បេះដូង​, ឆ្លង​មេរោគ​ទៅក្នុង​ពោះវៀន​, មេរោគ​បង្កដោយ​មេរោគ​ចូលក្នុង​ឈាម និង​ដំណើរការ​ច្របូកច្របល់​សរីរាង្គ​ច្រើន ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ បេះដូង​របស់ Min ស្រាប់តែ​ឈប់​ដំណើរការ​អស់​រយៈពេល ១៥ នាទី នៅក្នុង​មន្ទីរពេទ្យ ហើយ​បុគ្គលិក​ពេទ្យ​បាន​ព្យាយាម​ជួយសង្គ្រោះ​ជីវិត​នាង ។ សំណាង​ណាស់ ដែល​គ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ជីវិត​នាង​បាន ប៉ុន្តែ ស្ថានភាព​ជំងឺ​របស់​នាង​នៅតែ​បន្ត​ធ្លាក់ចុះ ។ Min បន្ទាប់មក​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដទៃ ដើម្បី​ព្យាបាល​បន្ថែម ហើយ​វេជ្ជបណ្ឌិត​នៅ​ទីនោះ បាន​រកឃើញថា នាង​មាន​ជំងឺឆ្លង​ឆ្លង​ធ្ងន់ធ្ងរ​នៅ​ជើង​របស់​នាង ។​

​បាក់តេរី​ដែល​ឆ្លង​នោះ បាន​ចូល​ឆ្លង​រាលដាល​ឆ្អឹងខ្នង នៅលើ​អវៈយវៈ​ខាងក្រោម​ផ្អែក​ខាងស្តាំ ហើយ​បានដាក់​ជីវិត​របស់​នាង​ក្នុងស្ថានភាព​ដ៏​គ្រោះថ្នាក់ ។​

​បន្ទាប់ពី​ពិគ្រោះ​យោបល់​ដោយ​ប្រុងប្រយ័ត្ន វេជ្ជបណ្ឌិត​បានសម្រេច​ចិត្ត​កាត់​ជើង​របស់​នាង​ត្រឹម​កំភួនជើង ដើម្បី​ពួកគេ​អាចជួយ​សង្គ្រោះ​ជីវិត​របស់​នាង ហើយ​ការវះកាត់​បាន​អនុវត្ត ។

​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​របស់​នាង​ស្ថិរភាព ហើយក៏​គ្មាន​រោគសញ្ញា​អ្វី​ផ្សេងទៀត​កើតឡើង​នោះ​ទែ ៕ ចន្ទី​

spot_img
×